លោកCharles Michel ប្រធានសហគមន៍អឹរ៉ុបបានថ្លែងកាលពីថ្ងៃសៅរ៍ថា សហគមន៍អឹរ៉ុបនឹងមិនយល់ស្របតាមប្រធានាធិបតីអាមេរិច ដែលស្នើអោយក្រុមហ៊ុនម្ចាស់បង្កើតបានវ៉ាក់សាំង ធ្វើការបន្ធូរបន្ថុយរឿងកម្មសិទ្ធបញ្ញា ដើម្បីអោយក្រុមហ៊ុនផ្សេងនាំយកទៅផលិតវ៉ាក់សាំង ដោយទទេៗឡើយ។
ក្រុមហ៊ុនផលិតវ៉ាក់សាំងលោកខាងលិចមួយនិយាយថា ទម្រាំអភិវឌ្ឍន៍និងបង្កើតបានសម្រេចនូវវ៉ាក់សាំងមួយៗ ត្រូវការពេលយ៉ាងតិច១០ឆ្នាំ ដោយត្រូវប្រើធនធានជំនាញពូកែៗនិងបច្ចេកទេសដ៏ស្មុគ្រស្មាញ៕