យើងមកមើលរឿងមហាសេដ្ឋីថ្នាក់លេខ២តាមទស្សនាវដ្ដី Forbes ( ១៥១ពាន់លានដុល្លារ) លោក Elon Musk ថៅកែ Tesla និង SpaceX ម្តង។ តាំងពី៧០ឆ្នាំមុនមកម្ល៉េះក្នុងសៀវភៅ ( The Mars Project) អ្នកវិទ្យាសាស្ត្រអាល្លឺម៉ង់ត៍លោក Wernher Von Braun (បិតាកាំជ្រួច V)បានសរសេរហាក់ដូចជាបានទាយដឹងមុនថាអ្នកដឹកនាំមនុស្សលោកទៅកាន់ភពព្រះអង្គារ៍ឈ្មោះ “Elon”។
លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន SpaceX និង Tesla បានជូនដំណឹងកាលពីខែតុលាឆ្នាំទៅថាលោកសង្ឃឹមនីងបញ្ជូនបេសកកម្មមានមនុស្សជិះទៅកាន់ភពព្រះអង្គារ៍ក្នុងឆ្នាំ២០២៤។ ក្នុងបទសម្ភាសមួយកាលពីខែធ្នូឆ្នាំទៅ លោកElon Musk បាននិយាយថា:” យើងទាំងអស់គ្នាគង់តែស្លាប់នៅថ្ងៃណាមួយ តើខ្ញុំចង់អោយគេបញ្ចុះសពនៅលើភពព្រះអង្គារ៍ឬនៅលើដី។ ខ្ញុំយល់ថានៅលើភពព្រះអង្គារ៍ល្អជាង។ កើតនៅលើដីហើយស្លាប់ទៅវិញលើភពព្រះអង្គារ៍។ ថ្មីៗនេះSpaceX បានចុះចតដោយជោគជ័យយានអវកាស Starship SN15 ជាលើកដំបូង ដែលជាជំហានដ៏ធំមួយសម្រាប់អនាគតនៃការហោះហើរក្នុងអវកាស។
មានម្តងនោះនៅក្នុង Twitter បានហៅខ្លួនឯងថា:” ព្រះចៅអធិរាជនៃភពព្រះអង្គារ៍ Emperor of Mars”៕