លោកស៊ីជីនភីងនិងម្តាយ៖ ការណាត់រវាងសមាជិកបក្សកុម្មុយនិស្តចិនពីរជំនាន់

0
78

លោកស្រី Qi Xin ម្តាយរបស់លោកស៊ីជីនភីង បានចូលរួមបដិវត្តន៍និងក្លាយជាសមាជិកបក្សកុម្មុយនិស្តចិនក្នុងដំណាក់កាលដំបូងនៃសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពជប៉ុន បន្ទាប់មកលោស្រីបានចូលរួមជាយុទ្ធជននៃកងទ័ពក្រុមទី ៨ ។
ក្នុងការអប់រំកូនៗ លោកស្រី Qi Xin យកចិត្តទុកដាក់លើការអប់រំតាមរយៈទង្វើនិងសម្តីផ្ទាល់ខ្លួន ហើយផ្តោតសំខាន់លើសីលធម៌ ដែលបានតាំងគំរូដល់លោកស៊ីជីនភីង។
ខាងក្រោមនេះ សូមរៀបរាប់ពីរឿងរ៉ាវពីរបីរវាងលោកស៊ីជីនភីងនិងអ្នកម្តាយ ដែលសបង្ហាញពីការយល់ដឹងពីគ្នានិងការណាត់រវាងម្តាយនិងកូនប្រុស។

【 ម្តាយនិងកូនប្រុសតភ្ជាប់ដួងចិត្តគ្នា 】
នាខែមីនាឆ្នាំ ១៩៣៩ នាងឈីសៀនក្នុងអាយុត្រឹម ១៥ ឆ្នាំ បានចូលរួមបដិវត្តិន៍ ហើយក្លាយជាសមាជិកបក្សកុម្មុយនិស្តចិន។ ក្នុងការងារបដិវត្តន៍រយៈពេលយូរ លោកស្រីឈីសៀនបានបំពេញការងារនៅកន្លែងការងារតាមមូលដ្ឋាននានា។
ក្នុងវ័យ ‌១៥ ឆ្នាំដូចគ្នានឹងម្តាយ កាលពីថ្ងៃទី១៣ខែមករាឆ្នាំ១៩៦៩ លោកស៊ីជីនភីងបានចុះទៅរស់នៅនិងបម្រើការងារនៅភូមិលាំងជាហឺតំបន់ភាគខាងជើងខេត្តស្រាន់ស៊ី ហើយបានឆ្លងកាត់យុវវ័យ៧ ឆ្នាំនៅទីនោះ។ ក្នុងវ័យ ២០ ឆ្នាំ លោកស៊ីជីនភីងបានចូលរួមជាសមាជិកបក្សកុម្មុយនិស្តចិន។
ក្នុងអំឡុងពេលរស់នៅភូមិលាំងជាហឺ កាបូបម្ជុលដែលលោកស្រី Qi Xin ដេរប៉ាក់ជូនលោកស៊ីជីនភីងបានកំដរលោកជានិច្ចកាល។ លើកាបូបបានប៉ាក់អក្សរ “ចិត្តរបស់ម្តាយ” តំណាងនូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់ម្តាយចំពោះកូនប្រុស និងជាការគាំទ្រដោយមិនសោកស្តាយចំពោះការបម្រើប្រទេសជាតិរបស់កូនក្មេង។ អ្នកម្តាយនិងកូនប្រុសតភ្ជាប់ដួងចិត្តគ្នា បម្រើបក្ស ប្រទេសជាតិនិងប្រជាជនដោយមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន នេះគឺជាការណាត់រវាងលោកស៊ីជីនភីងនិងម្តាយ។

【 ការគ្រប់គ្រងខ្លួនឯងយ៉ាងតឹងរ៉ឹង 】
លោកស្រី Qi Xin យកចិត្តទុកដាក់យ៉ាងខ្លាំងនឹងការអប់រំក្នុងគ្រួសារ ដែលបានជះឥទ្ធិពលដល់ដំណាក់កាលធំធាត់ឡើងទាំងមូលរបស់លោក ស៊ី ជីនភីង។ បន្ទាប់ពីលោកបានចេញទៅធ្វើការនៅកន្លែងផ្សេង រហូតដល់បំពេញមុខងារជាអ្នកដឹកនាំ ក៏លោកស្រី Qi Xin តែងតែសរសេរសំបុត្រផ្ញើទៅកាន់កូនប្រុស ដើម្បីផ្តាំផ្ញើថា កុំភ្លេចគ្រប់គ្រងខ្លួនឯងដោយតឹងរ៉ឹង។
សូមបញ្ជាក់ថា ភាពស្អាតស្អំនិងការដាក់វិន័យលើខ្លួនេង ជាខ្សែបន្ទាត់នៃការធ្វើនយោបាយសម្រាប់សមាជិកបក្សកុម្មុយនិស្តចិនគ្រប់រូប។ បន្ទាប់ពីសមាជបក្សកុម្មុយនិស្តចិនលើកទី១៨ បក្សកុម្មុយនិស្តចិនទទួលបានលទ្ធផលផ្លែផ្កាក្នុងការកសាងឥរិយាបថបក្ស និងការធ្វើនយោបាយដោយស្អាតស្អំ ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។
លោកស៊ី ជីនភីង ធ្លាបបញ្ជាក់ថា ៖ «សិទ្ធិអំណាចរបស់យើងប្រគល់ដោយបក្សនិងប្រជាជន គឺក្នុងគោលបំណងប្រើប្រាស់នៅពេលបំពេញកិច្ចការងាររបស់បក្សនិងប្រជាជន អាចប្រើប្រាស់តែនៅកាលណាដែលបក្សត្រូវការ ដើម្បីអភិវឌ្ឍប្រទេសជាតិនិងដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជន។ ត្រូវប្រើសិទ្ធិអំណាចដោយត្រឹមត្រូវ ពោលគឺ ប្រើសិទ្ធិតាមច្បាប់ ដើម្បីកិច្ចការសាធារណៈនិងដោយស្អាតស្អំ។ »
«ស្អាតស្អំផ្នែកសិលធម៌ កិច្ចការឯកជន និងអភិបាលកិច្ច» នេះគឺជា “ការណាត់” រវាងលោក ស៊ី ជីនភីង ជាមួយអ្នកម្តាយ។

【 តស៊ូជារៀងរាល់ថ្ងៃ 】

“តស៊ូពេញមួយជីវិត រីករាយពេញមួយជីវិត តស៊ូរាល់ថ្ងៃ រីករាយរាល់ថ្ងៃ” នេះបានឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដនូវជីវិតដ៏ត្រចះត្រចង់របស់លោក Xi Zhongxun ឪពុករបស់លោកស៊ី ជីនភីង ហើយក៏ជាចំណាប់អារម្មណ៍អំពីជីវភាពរបស់លោកស្រី Qi Xin ដែលលើកទឹកចិត្តខ្លួនឯងនិងបំផុតគំនិតដល់មនុស្សជំនាន់ក្រោយផងដែរ។
នៅពេលលោកស្រី Qi Xin ម្តាយរបស់លោក ស៊ី ជីនភីង ធ្វើការនៅសាលាបក្សកណ្តាល ដោយសារកន្លែងធ្វើការនៅឆ្ងាយពីផ្ទះ លោកស្រីអាចទៅផ្ទះវិញតែម្តងនៅចុងសប្តាហ៍ ហើយត្រូវប្រញាប់ត្រឡប់ទៅធ្វើការវិញនៅយប់ថ្ងៃអាទិត្យ ។

ប៉ុន្តែលោកស្រី Qi Xin មិនដែលនឹកគិតពីការនៅជាមួយកូនឱ្យបានយូរបន្តិច ឬប្តូរការងារដើម្បីនៅជិតផ្ទះនោះទេ ។ នៅពេលនោះ អ្វីដែលលោកស្រីគិតក្នុងចិត្តគឺ ត្រូវគោរពតាមការរៀបចំរបស់អង្គការ មិនអាចរំខាន់ការងារ រហូតដល់កូនឈឺធ្ងន់ ក៏មិនដែលសុំច្បាប់ឈប់សម្រាកដែរ។
ទន្ទឹមនឹងនេះ លោកស្រី Qi Xin បានចាត់ទុកពាក្យសម្តីរបស់លោក Xi Zhongxun ជាបាវចនារបស់ខ្លួន ពាក្យសម្តីនេះគឺ “ធ្វើការឱ្យបានល្អ សិក្សាឱ្យបានល្អ និងដោះស្រាយអ្វីៗទាំងអស់ឱ្យបានល្អ” លោកស្រីក៏បានយកបាវចនានេះមកលើកទឹកចិត្តដល់លោកស៊ីជីនភីងផងដែរ ។
ដោយមានការជឿទុកចិត្តរបស់ប្រជាជន លោកស៊ីជីនភីងបានបំពេញការងារដោយមិនចេះនឿយហត់ លោកជាអ្នកដឹកនាំផង ជាអ្នកតស៊ូផង។
តម្កល់ទុកប្រជាជនជាអាទិភាពរក្សាស្មារតីតស៊ូប្រឹងប្រែងដែល“បោះបង់ចោលខ្លួនឯង”របស់សមាជិកបក្សកុម្មុយនិស្តចិន គឺជា“ការណាត់”រវាងលោក ស៊ី ជីនភីងនិងអ្នកម្តាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here