សម្តេចចក្រី ហេង សំរិននាំយកអំណោយទៅជូនសាលារាជធានីភ្នំពេញ

0
49

ព្រឹកថ្ងៃសៅរ៍ ទី០៨ ខែឧសភា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ និងសម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន បានផ្តល់អំណោយមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋនៅតំបន់ក្រហម នៅរាជធានីភ្នំពេញ។ អំណោយរួមមាន៖ ថវិកា ចំនួន២០លានរៀល អង្ករ ចំនួន១១.២៥០គីឡូក្រាម ត្រីខ ចំនួន៤៥កេស មីចំនួន៤៥០កេសតូច ពងទាចំនួន៤.៥០០គ្រាប់ និងសាប៊ូ ( សាប៊ូកក់សក់ សាប៊ូដុសខ្លួន ថ្នាំដុសធ្មេញ ) ចំនួន៤៥០កញ្ចប់។ អំណោយទាំងអស់នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី បានប្រគល់បន្តជូនលោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក ដើម្បីចាត់ចែងចែកជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ក្រហម ក្នុងភូមិសាស្រ្តខណ្ឌទួលគោក។
សូមគោរពជូនពរសម្តេចទាំងទ្វេរ និងក្រុមគ្រួសារទាំងមូល សុខភាពល្អ និងគេចផុតពីជម្ងឺកូវីដ-១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here