អគ្គលេខាធិការរងសហព័ន្ធប៊ូល និង ប៉េតង់សុំលាឈប់

0
33

ភ្នំពេញ៖លោកសូម៉ៃ សុខគាដែលជាអគ្គលេខាធិការរងសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានសម្រេចចិត្តលាឈប់ពីតំណែង
ដោយសារមូលហេតុរវល់ការងារផ្ទាល់ខ្លួនច្រើន ។
ក្នុងលិខិតមួយដែលលោកសុខគាផ្ញើជូនឯកឧត្តមស សុខារដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា និង ជាប្រធានសហព័ន្ធកី
ឡាប៊ូលនិងប៉េតង់កម្ពុជានោះបានបញ្ជាក់ថាប្រភេទកីឡាប៊ូលនិងប៉េតង់កន្លងមកមានប្រជាប្រិយភាពនិងបានការទទួលស្គាល់ពីមហាជនគ្រប់
ទីកន្លែងពិសេសក្រុមកីឡាករ កីឡាការិនីជម្រើសជាតិដែលដណ្ដើមបានមេដាយទាំងកម្រិតតំបន់ ទ្វីប និង ពិភពលោក ។

លោកសូម៉ៃ សុខគាក៏បានបញ្ជាក់នៅក្នុងលិខិតដដែលនេះដែរថារូបលោកក៏ក៏បានចូលរួមដឹកនាំ និងរៀបចំសហព័ន្ធនេះក្នុងថានៈ
ជាអ្នកស្រឡាញ់តែដោយសារលោកមានភារកិច្ចចាំបាច់នោះទើបសុំលាឈប់ ។
សូមបញ្ជាក់ថាលោកសូម៉ៃ សុខគាធ្លាប់បានប្រស្រ័យទាក់ទងជាមួយលោកCLAUDE Azema ដែលជាប្រធានសហព័ន្ធកីឡាប៊ូលនិង
ប៉េតង់អន្តរជាតិ ។លោកក៏ជាអ្នករួមចំណែកដ៍សកម្មមួយរូបក្នុងឧិកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាប៉េតង់ពិភពលោកកន្លង
មក ។ពេលនេះលោកក៏បានចាកចេញពីសហព័ន្ធកីឡាដ៏មានសក្ដានុពលមួយនេះហើយ ។
លោកស សុខាដែលជារដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា និង ជាប្រធានសហព័ន្ធកីឡាប៊ូល និង ប៉េតង់កម្ពុជាក៏បាន
ឯកភាពចំពោះសំណើលាឈប់នេះរួចទៅហើយដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here