វេបសាយបរទេសនាំគ្នាផ្សាយព្រាតនៅម្សឹលមិញថា«លោកNajib Razakអតីតនាយករដ្ឋមន្រ្តីម៉ាឡេសុីអាយុ៦៧ឆ្នាំនិងជាជនជាប់ចោទពីបទប្រព្រឹត្តអំពើទុច្ចរឹតនិងពុករលួយ ត្រូវបានប៉ូលីសផាកជាប្រាក់ចំនួន3,000រីហ្គីត(ប្រមាណ730ដុល្លារ)ពីបទខកខានមិនចុះឈ្មោះ និងវាំស់សីតុណ្ហភាពកំដៅ នៅពេលចូលទៅពិសាអាហារនៅភោជនីយដ្ឋានមួយកន្លែងកាលពីថ្មីៗនេះ។
ម្ចាស់ហាងភោជនីយដ្ឋាននោះក៏ត្រូវផាកពិន័យ10,000រីងហ្គីតដែរ ពីបទ បណ្តែបណ្តោយអោយភ្ញៀវមិនគោរពច្បាប់វិធានសុខាភិបាល។
ពត៌មានផ្សាយថាលោកអតីតនាយករដ្ឋមន្រ្តី ត្រូវប៉ូលីសផាក ក៏ដោយសារ មានគេបង្ហោះឃ្លីបវីដេអូសុវត្ថិភាព ពេលគាត់ដើរចូលហាងនោះ៕