តើពេលណាទើបលោកBill Gatesហ៊ានទម្លាយការពិតមួយនេះ?

0
122

រឿងដែលលោកមហាសេដ្ឋីថ្នាក់ពិភពលោក Bill Gates (ទ្រព្យសម្បត្តិ១៤០ពាន់លានដុល្លារ)លែងលះជាមួយភរិយាលោកស្រី Melinda ពិតជាធ្វើអោយមហាជនចាប់អារម្មណ៍មិនតិចគ្នាទេ។តើមូលហេតុអ្វីដែលនាំអោយលោក Bill Gates លែងប្រពន្ធ? រឿងមនុស្សប្រុសលែងប្រពន្ធគ្មានអ្វីក្រៅពីរឿងមានស្រីថ្មីនោះទ្បើយ។
លោក Bill Gates បិតា Microsoft គឺជាបញ្ញវន្តម្នាក់ក្នុងវិសយ័កុំព្យូទ័រ និងពត៌មានវិទ្យាដែលមហាអំណាចណាក៏ចង់បាន។

ជាការពិតហើយដើម្បីមុខជំនួញរបស់គាត់ៗត្រូវតែមានទំនាក់ទំនងល្អជាមួយប្រទេសមហាអំណាចដទៃទៀត ក្នុងនោះក៏មានប្រទេសចិនផងដែរ។លោក Bill មានជំនួយការនិងអ្នកបកប្រែភាសារស្រីម្នាក់ឈ្មោះ Shelly Wang ដែលចេះចិននិងអង់គ្លេសយ៉ាងស្ទាត់ជំនាញ។នាង Shelly ធ្លាប់ធ្វើការជាអូតែសនៅក្រុមហ៊ុនអាកាសចរ Delta មុននិងមកធ្វើការជាមួយលោក Bill។នៅក្នុងរយៈពេល៧ឆ្នាំ ក្នុងឋានៈជាជំនួយការនិងអ្នកបកប្រែ នាង Shelly តែងរួមដំណើរលោក Bill ទៅក្រៅប្រទេសជានិច្ចដែលលោកស្រី Melinda ជាប់រវល់កិច្ចការផ្សេងទៀតមិនបានទៅជាមួយ។លោកអ្នកអាចស្មានដឹងបានហើយ ស្រមោចនិងស្ករនៅក្បែរគ្នា ហើយលោកBill ជាមហាសេដ្ឋីមានឈ្មោះល្បីពេញពិភពលោកតើស្រីណាដែលមិនចង់បាន?
ក្នុងដំណើរចេញក្រៅប្រទេស លោក Bill Gates បានទៅប្រទេសចិនច្រើនជាងគេលើស១២ដង ហើយមានទំនាក់ទំនងជិតស្និទ្ធជាមួយពាណិជ្ជករនិងថ្នាក់ដឹកនាំចិន។

ហើយក៏ជាឱកាសអោយលោកបានក្រេបទឹកឃ្មុំជាមួយអ្នកជំនួយការនិងបកប្រែគាត់ Shelly Wang ផងដែរ។តាមដំណឹងថានាង Shelly បានកូនប្រុសមួយជាមួយលោក Bill Gates ហើយរស់នៅជាមួយជីដូនជីតាវាក្នុងស្រុកចិន។ តើពេលណាលោក Bill មានសេចក្តីក្លាហានប្រាប់ការពិតនេះ?…

LEAVE A REPLY

Please enter your comment!
Please enter your name here