ដុកទ័រអុីតាលីម្នាក់បានលាលែងពីតំណែង បន្ទាប់ពីអ្នកសារពត៌មានថតរូបគាត់ជាក់ស្តែង នៅក្នុងបន្ទប់អូតែលមួយ ស្រាតខោអាវអស់សល់តែខោក្នុង បំរុងរួមភេទ

0
73

លោកបណ្ឌិត មីញែលឡូ អាយុ៦០ឆ្នាំឈ្មោះក្រៅហៅ “ខ្លុយទិព្វ” ដែលជំនាញខាងជម្ងឺស្ត្រី ចង់រួមភេទជាមួយស្រីស្អាតក៏បានបំភ័យភ្ញៀវថាបានឆ្លងកាមរោគម្យ៉ាង ដែលបណ្តាលឲ្យកើតមហារីក ។ វាជាមេរោគវីរុស ប៉ុន្តែអាចព្យាបាលឲ្យសះស្បើយដោយរួមភេទជាមួយលោកដុកទ័រ ពីព្រោះគាត់មានអង់ទីគ័រខ្លាំង (sic) – ទោះបីលទ្ធផលតេសរកវីរុសស្រីស្អាតនោះអវិជ្ជមាន (-)… ។


ស្រីស្អាតមិនព្រមក៏ប្រាប់រឿងរ៉ាវដល់បណ្តាញពត៌មានក្នុងស្រុកមួយ – ដើម្បីដឹងច្បាស់ ស្ត្រីអ្នកយកពត៌មានម្នាក់ស្ម័គ្រចិត្តក្លែងខ្លួនជាអ្នកជម្ងឺ ។ ដូចដែលបានរំពឹងទុក លោកដុកទ័រក៏បានប្រើស្នៀតបំភ័យដដែល ដឹកដៃអ្នកយកពត៌មានចូលអូតែល – ប៉ុន្តែពេលដែលលោកដុកទ័រស្រាតខោអាវអស់ រូបគាត់ត្រូវបានថតនិងបង្ហោះពេញបណ្តាញសង្គម។លោកដុកទ័រសុំទោស និង លាលែងចេញពីមន្ទីរពទ្យ។មនុស្សឆ្លាតយ៉ាងណា ក៏នៅមានពេលល្ងង់ដែរ។

 

LEAVE A REPLY

Please enter your comment!
Please enter your name here