អាជ្ញាធរជាតិអប្សរាចាប់ផ្ដើមពង្រឹងវិធានការសុខាភិបាលសម្រាប់ភ្ញៀវទេសចរចូលទស្សនាតាមប្រាសាទនានាក្នុងតំបន់អង្គរ

0
240

លោក ព្រឿង សុខា ដែលជាអ្នកគ្រប់គ្រងសណ្តាប់ធ្នាប់ទូទៅ នៅតំបន់ប្រាសាទអង្គរវត្ត បានឲ្យដឹងនៅថ្ងៃទី០៧ ខែឧសភាឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមការងាររបស់លោកបានត្រៀមខ្លួនជានិច្ចនៅក្នុងការអនុវត្តវិធានសុខាភិបាល ដែលវិធាននេះចាំបាច់បំផុតក្នុងការធ្វើអ្នកទេសចរ មានអារម្មណ៍ថា ការមកទស្សនាក្នុងតំបន់អង្គរ មានសុវត្ថិភាព មិនបារម្ភពីការឆ្លងមេរោគកូវីដ១៩។ ការចូលមកទស្សនានៅក្នុងប្រាសាទអង្គរ របស់អ្នកទេសចរ ត្រូវបានយកចិត្តទុកដាក់ខ្ពស់បំផុត ។ លោកថា ចាប់តាំងពីចំណតរថយន្តរហូតដល់ផ្លូវចូល មន្ត្រីដែលមានតួនាទីប្រចាំការ បានណែនាំដល់ភ្ញៀវទេសចរឲ្យគាត់អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ ដូចជាការពាក់ម៉ាស់ ការរក្សាគម្លាតជាដើម។

រមណីយដ្ឋានអង្គរ បានចាប់ផ្តើមបើកទទួលអ្នកទេសចរឲ្យចូលមកទស្សនាឡើងវិញ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ។ ការបើកឡើងវិញនេះ ធ្វើឡើងបន្ទាប់ពីរមណីយដ្ឋានប្រវត្តិសាស្ត្រមួយនេះ ក៏ដូចជារមណីយដ្ឋានទេសចរណ៍នានានៅទូទាំងប្រទេស ត្រូវបានរាជរដ្ឋាភិបាល សម្រេចបិទអស់មួយរយៈពេល ដោយសារតែការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here