សម្ដេច​តេ​ជោៈ​សប្ដាហ៍​នេះ​ជា​សប្តាហ៍​នយោបាយ​ដែល​ខ្ញុំ​ព្យាយាម​បំបាត់​ការនឿយហត់​ដោយ​ការ​ ​មើល​រូបថត​ចាស់ៗ​វិញ​ម្តង

0
426

ភ្នំពេញៈ ជាមួយនឹង រូបថត ចាស់ មួយ សន្លឹក សម្ដេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា បានសរសេរថា ” សប្តាហ៍ នេះ ជា សប្តាហ៍ នយោបាយ ដែល ខ្ញុំ ព្យាយាម បំបាត់ ការនឿយហត់ ដោយ ការមើល រូបថត ចាស់ៗ វិញ ម្តង ” ។

លើ បណ្ដាញ សង្គម ហ្វេ ស ប៊ុ ក ផ្លូវកា រនៅ ព្រឹក ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២១ សម្ដេច តេ ជោ ហ៊ុន សែន បាន បង្ហោះ សារ មួយ ថា “ បានទទួល រូបថត មួយ សន្លឹក ពី អភិបាលខេត្ត កែប ដែល រូបថត នេះ ខ្ញុំ មិនដែល បានឃើញ សោះ ។ បើ ពិនិត្យ តាម វ៉ែនតា ដែល ខ្ញុំ ពាក់ រូបថត នេះ អាច ថត ក្នុង ឆ្នាំ ១៩៨៦ ដែល ពេលនោះ ខ្ញុំ មាន អាយុ ៣៤ ឆ្នាំ ” ។
សម្ដេច តេ ជោ បន្តថា ” សក់ ក្បាល របស់ខ្ញុំ នាពេលនោះ មិនមាន ថ្នាំ បាញ់ ឱ្យ រឹង នោះទេ គឺជា សក់ ក្បាល ធម្មជាតិ ដែល រាង អង្គាដី ឬ រួញ បន្តិច ។ ដោយសារ បែបនេះ បានជា សក់ កូនស្រី ពៅ កាលពី តូច និង ចៅស្រី ទី ២១ សក់ក្រញាញ់ ដូច សក់ ខ្ញុំ ដែរ ” ។


សម្ដេច បានបញ្ចប់ សំណេរ ដោយ ការ បញ្ជាក់ថា ” សប្តាហ៍ នេះ ជា សប្តាហ៍ នយោបាយ ដែល ខ្ញុំ ព្យាយាម បំបាត់ ការនឿយហត់ ដោយ ការមើល រូបថត ចាស់ៗ វិញ ម្តង ។
គួររំលឹកថា ក្នុង សប្ដាហ៍ នេះ មាន ព្រឹត្តិការណ៍ ធំៗ ប្រារព្ធ ឡើង ។ ក្នុងនោះ នៅ ថ្ងៃទី ២២ ខែវិច្ឆិកា សម្តេច តេ ជោ ហ៊ុន សែន បាន អញ្ជើញ ចូលរួម កិច្ចប្រជុំ កំពូល ពិសេស អាស៊ាន – ចិន ដើម្បី រំលឹក ខួប អនុស្សាវរីយ៍ លើក ទី ៣០ នៃ ទំនាក់ទំនង ដៃគូ សន្ទនា អាស៊ាន – ចិន តាម ប្រព័ន្ធ វីដេអូ តប តាម ការ អញ្ជើញ របស់លោក ស៊ី ជីន ពីង ប្រធានាធិបតី នៃ សាធារណរដ្ឋ ប្រជាមានិត ចិន ដែលជា សហប្រធាន និង ជា អ្នករៀបចំ កិច្ចប្រជុំ នេះ ។ ថ្ងៃទី ២៤ ខែវិច្ឆិកា សម្ដេច តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា បាន អញ្ជើញ ថ្លែង សុន្ទរកថា ក្នុង ពិធី បើក វេទិកា សេដ្ឋកិច្ច និង ធុរកិច្ច អាស៊ី – អឺរ៉ុប លើក ទី ១ ក្រោម មូលបទ ” ការផ្លាស់ប្ដូរ ទៅ គន្លង ប្រក្រតីភាព ថ្មី ៖ ការលើកកម្ពស់ ការចូល រួម ក្នុង ខ្សែ ច្រ វ៉ា ក់ត ម្លៃ សកល ពហុភាគី និយម និង បដិវត្តន៍ ឧស្សាហកម្ម ទី ៤ ” ។ ពីថ្ងៃ ទី ២៥-២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ កិច្ចប្រជុំ កំពូល អាស៊ី – អឺរ៉ុប លើក ទី ១៣ (ASEM13)
ក្រោម មូលបទ « ការពង្រឹង ពហុភាគី និយម ដើម្បី កំណើន រួម » ក្នុងឋានៈ កម្ពុជា ជា ម្ចាស់ផ្ទះ ៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here