ថិប កាសាន់ទ្រីនីកូលកំពុងហ្វឹកហាត់យ៉ាងសកម្មទាំងថ្ងៃ និងយប់មុនចេញទៅប្រកួតវគ្គជម្រុះនៅហ៊្សកដង់

0
53

ភ្នំពេញ៖កីឡាការិនីតេក្វាន់ដូកម្ពុជា ថិប កាសាន់ទ្រីនីកូល “Casandre Tubbs” បានត្រៀមខ្លួនរួចជាស្រេចការប្រកួតវគ្គជម្រុះកីឡាតេក្វាន់ដូ WT នៃព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិតូក្យូទ្វីបអាស៊ី “Asia n qualification Tournament for Tokyo 2020 Olympic Game ” នៅប្រទេសហ៊្សកដង់នាខែឧសភាដើម្បីឡើងទៅប្រកួតកីឡាអូឡាំពិកនាខែកក្កដានៅប្រទេសជប៉ុន ដោយរូបនាងខិតខំប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំងណាស់ទាំងថ្ងៃ និងយប់ឥតឈប់ឈរជាមួយឪពុកនាងជាគ្រូបង្វឹកកីឡាករតេក្វាន់ដូល្បីៗនៅសហរដ្ឋអាមេរិក។

លោក ជ្រិន សុធា អគ្គលេខាធិការ ខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT តំណាងឲ្យលោក បណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុនរដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធាន ខេមរសហព័ន្ធកីឡា តេក្វាន់ដូWT បានមានប្រសាសន៍ថា កីឡាការិនី ថិប កាសាន់ទ្រីនីកូល បានត្រៀមរួចរាល់សម្រាប់ការប្រកួតវគ្គជម្រុះតេក្វាន់ដូអូឡាំពិកអាស៊ីឆ្នាំ២០២១ នាពាក់កណ្តាលខែឧសភានៅប្រទេសហ្សកដានីឡើងទៅការប្រកួតកីឡាអូឡាំពិកនៅប្រទេសជប៉ុន។ កីឡាការិនីរូបនេះស្ថិតនៅក្រោមការបណ្តុះបណ្តាលយ៉ាងស្វិតស្វាញជាមួយគ្រូបង្វឹកដ៏ល្បីល្បាញម្នាក់ និងឪពុករបស់នាង គឺលោក Greg Tubbs ដែលមានបទពិសោធន៏យ៉ាងច្រើនក្នុងការបណ្តុះបណ្តាលអត្តពលិកតេក្វាន់ដូអាមេរិកដែលទទួលបានជោគជ័យជាច្រើន។
លោកបានបន្តថា កម្ពុជាបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន៤នាក់ ការប្រកួតវគ្គជម្រុះកីឡាតេក្វាន់ដូ WTខាងលើនេះរួមមានលោក ឆយ យ៉ុងសុក ជាគ្រូបង្វឹក លោកគ្រូ Tubbs Gregory Allan ជាគ្រូជំនួយ ចំណែកកីឡាការិនី ថិប កាសាន់ទ្រីនីកូល កូនខ្មែររស់នៅសហរដ្ឋអាមេរិកប្រកួតក្នុងប្រភេទទម្ងន់ក្រោម៥៧គីឡូក្រាម និងកីឡាករ វ៉ា មិថុនា ប្រកួតក្នុងប្រភេទទម្ងន់ក្រោម៨០គីឡូក្រាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here