លោកឃួង ស្រេងចុះចែកអំណោយបន្ទាន់ដល់ប្រជាជននៅភូមិ២សង្កាត់ស្ទឹងមានជ័យទី៣

0
251

ក្រោយទទួលបានព័ត៌មាន ពីបងប្អូនកម្មករកម្មការិនី ដែលរស់នៅក្នុងផ្ទះជួលតាមបណ្តោយវេង ស្រេង ស្ថិតនៅក្នុងភូមិ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដែលមានការខ្វះខាត ស្បៀងអាហារនិងមានបញ្ហាពាក់ព័ន្ធនឹងតម្លៃផ្ទះជួលផងដែរនោះ នៅល្ងាចថ្ងៃទី ០៧ខែឧសភានេះឯកឧត្តមឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនបានដឹកនាំអាជ្ញាធរខណ្ឌនិងសង្កាត់ ចុះទៅធ្វើការសម្របសម្រួលជាមួយបងប្អូនកម្មករទាំងនេះភ្លាមតែម្តង ។
ជាមួយគ្នានោះ ឯកឧត្តម ឃួង ស្រេង ក៏បានប្រកាសពីការផ្តល់អំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជូនកម្មករ ទាំង៤៧០បន្ទប់ផងដែរ ដែលក្នុង១បន្ទប់ទទួលបាន អង្ករមួយបាវទម្ងន់២៥គីឡូក្រាម មីមួយកេស ត្រីខ១០កំប៉ុងនិងទឹកត្រី១យួរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here