សពបងប្អូនជនជាតិឥស្លាមទី១ត្រូវបានក្រុមគ្រូពេទ្យយកមកកប់នៅលើដីត្រៀមទុកសម្រាប់អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩

0
89

(ខេត្តកំពង់ស្ពឺ ) : រាជរដ្ឋាភិបាលបានត្រៀមទុកផ្ទៃ ដី៥ហិកតាសម្រាប់បញ្ចុះសពអ្នកជំងឺកូវីដ-១៩សិ្ថតនៅ ភូមិជាំ ឃុំតាសាល ស្រុក ឱរ៉ាល់ ខេត្តកំពុងស្ពឺ ពេលនេះសពទីមួយត្រូវបានក្រុមគ្រូពេទ្យដឹកយកទៅបញ្ចុះ ជាលើកដំបូងហើយកាលពីរសៀលថ្ងៃទី០៦ខែឧសភាឆ្នាំ២០២១។

លោក មួង ធី អភិបាលស្រុកឱរ៉ាល់បានប្រាប់ថារាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន បានគិតគូរពីដំណើរវិវត្តន៍នៃជំងឺកូវីដ-១៩ដែល កំពុងឆ្លងរីករាលនៅក្នុងប្រទេសកម្ពុជា និង មានការរៀបចំទុកសម្រាប់អ្នកជំងឺ ដែលបានស្លាប់ដោយសារជំងឺកូវី-១៩។ក្នុងនោះរាជរដ្ឋាភិបាលបានធ្វើការត្រៀមទុកដីចំនួន១០ហិកតាសម្រាប់បូជាសពបងប្អូនប្រជាពលរដ្ឋខ្មែរដែលបានស្លាប់ដោយសារជំងឺ-១៩និងត្រៀម៥ហិកតាសម្រាប់បងប្អូនជនជាតិឥស្លាមដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ដូចគ្នា។

អភិបាលស្រុកឱរ៉ាល់លោក មួង ធី បានឱ្យដឹងថានេះជាសពទីមួយហើយរបស់បងប្អូនជនជាតិឥស្លាមដែលបានយកមកបញ្ចុះលើដីនេះមុនគេបង្អស់នៅថ្ងៃនេះតាមប្រពៃណីនៃសាសនារបស់ពួកគេ ក្រុមគ្រូពេទ្យបានដឹកពីភ្នំពេញ យកមកបញ្ចុះយ៉ាងប្រុងប្រយត្ន័បំផុត។
លោក មួង ធី ក៏បានបញ្ជាក់ផងដែរថាសម្រាប់ទីតាំងដែលត្រៀមក្នុងការបូជា សពអ្នកជំងឺកូវីដ-១៩ជនជាតិខ្មែរយើងនៅមិនទាន់អាចដំណើរការបាននៅឡើយទេ ព្រោះការរៀបចំរបស់ក្រុមបច្ចេកទេសនៅមិនទាន់ចប់សព្វគ្រប់នៅឡើយ ។ឡម៉ាស៊ីនចំនួន៤គ្រឿងនៅបន្តរក្សាទុកក្នុងសាលាស្រុក រង់ចាំក្រុមបច្ចេកបញ្ចប់ការងាររៀបចំទើបដឹកទៅកាន់ទីតាំងឈាបនដ្ឋាននោះ៕
(ប្រភព : SEATV)

LEAVE A REPLY

Please enter your comment!
Please enter your name here