កម្លាំងនគរបាល​ស្រុកស្វាយចេកសហការជាមួយកម្លាំងយោធាឃាត់រថយន្តចំនួន២គ្រឿងលួចដឹកមនុស្សទៅថៃ​ចំនួន១៧នាក់

0
158

ខេត្តបន្ទាយមានជ័យ : រថយន្ត២គ្រឿងដឹកពលករខ្មែរចំនួន១៧នាក់មានកូនក្មេង២នាក់ កំពុងចេញទៅរកការងារធ្វើនៅប្រទេសថៃ នៅវេលាម៉ោង៣និង២៥ នាទីរសៀលថ្ងៃទី ៦ខែឧសភា ឆ្នាំ២០២១ ត្រូវបានកម្លាំងនគរបាលស្រុកស្វាយចេក សហការ​ជាមួយ​កម្លាំង​យោ​ធានិងកំលាំងអាវុធហត្ថធ្វើការស្ទាក់ចាប់បានក្នុងចំការស្វាយ​ចន្ទី ខាងជើងឈៀងខាងកើតភូមិតេជោភ្នំឆ័ត្រ ស្ថិតនៅភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយ​មានជ័យ ។លោកវរសេនីយ៍ឯកជា ស្លូញ អធិការនគរបាល ស្រុកស្វាយចេក បានឲ្យដឹងថា រថយន្តទាំង២គ្រឿងត្រូវបានកម្លាំងកម្លាំអធិការដ្ឋាននគរបាលស្រុកស្វាយចេកធ្វើការត្រួតពិនិត្យក្នុងរថយន្តឃើញមនុស្ស ចំនួន១៧នាក់ក្នុងនោះមាន កុមារី២នាក់ អ្នកបើករថយន្តទាំង២នាក់
១ឈ្មោះ រ៉ម ហុង ភេទប្រុសអាយុ២៣ឆ្នាំ នៅភូមិណាំតៅ ឃុំណាំតៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បើកបររថយន្តម៉ាក់កាមរី ពណ៌បៃតងចាស់ ពាក់ផ្លាកលេខ ២B:១១៣០ ដឹកមនុស្ស៥នាក់ ។

  ២ឈ្មោះ គង់ ណោក ភេទប្រុសអាយុ៥០ឆ្នាំ នៅភូមិណាំតៅ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បើករថយន្តម៉ាកសាំយ៉ុង ពណ៌សរ ពាក់ផ្លាកលេខ ២B:៥៦៦២២ ដឹកមនុស្សចំនួន១២នាក់ ស្រី១០នាក់ កុមារ២នាក់
មកពីខេត្តកំពង់ចាម៦នាក់ខេត្តបាត់ដំបង១០នាក់
ខេត្តបន្ទាយមានជ័យ១នាក់
តាមចម្លើយសារភាពរបស់អ្នកបើករថយន្តទាំង២នាក់ថា មនុស្ស​ដែលគេដឹកនេះគឺមានបំណងឆ្លងដែនទៅប្រទេសថៃទាំង១៧នាក់តាមច្រករបៀងនៃព្រំដែន ដែលមេខ្សល់បានកំណត់យកតម្លៃតាមជិតតាមឆ្ងាយ មាន២៥០បាទ .៣០០បាទ.៤០០បាទ ។
អ្នកបើករថយន្តទាំង២នាក់ កម្លាំងនគរបាលជំនាញ អធិការដ្ឋាន​នគរបាលស្រុកស្វាយចេក កំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្ត​តាមនិតិវិធីច្បាប់។ដោយឡែកពលករខ្មែរទាំង១៧នាក់ កុមារ ២នាក់ បញ្ជូនទៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យ ស្វាយចេកឲ្យគ្រប់ចំនួន១៤ថ្ងៃទើបអាចឲ្យវិលទៅលំនៅដ្ឋានវិញបាន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here