ខេត្តត្បូងឃ្មុំៈ ដើម្បីជួយសម្រួលដល់ជីវភាពពលរដ្ឋឲ្យកាន់តែប្រសើរឡើង ក្នុងអំឡុងអន្តរកាលនៃការឆ្លងរីករាលដាលជំងឺកូវីដ ដ៏កាចសាហាវនេះ ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ សប្បុរសជននានា តែងយកចិត្តទុកដាក់ ចុះសួរសុខទុក្ខ ដល់បងប្អូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ” ទុក្ខលំបាករបស់ពលរដ្ឋ ជាទុក្ខលំបាករបស់ថ្នាក់ដឹកនាំ” ហើយនៅចុងសប្តាហ៍កន្លងទៅនេះជាថ្ងៃនក្ខត្តឫក្សដ៏ល្អផូរផង់មួយ ដែលត្រូវបាន ឯកឧត្តម ប៉ែន អ៊ាន ដែលជាទីប្រឹក្សាផ្ទាល់របស់សម្តេចអគ្គសេនាបតី តេជោ ហ៊ុន សែន និងក្រុមការងារបានយកអំណោយអង្ករជាង៤តោន មកចែកជូនប្រជាពលរដ្ឋ ជាង២០០គ្រួសារ នៅសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ចង្គុំទី១ ស្ថិតក្នុងភូមិចង្គុំទី១ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ក្នុងខណៈនោះដែរ ឯកឧត្តម ប៉ែន អ៊ាន ទីប្រឹក្សាផ្ទាល់របស់តេជោ បានពាំនាំប្រសាសន៍ផ្តាំផ្ញើរ សួរសុខទុក្ខពីសំណាក់ សម្តេច កតិព្រឹទ្ធបណ្ឌិត សម្តេចតេជោ ដោយសម្តចទាំង២ ដោយមានការមមាញឹកក្នុងការងារ សំខាន់ៗ ដ៏ច្រើន មានបញ្ហា បញ្ហាអន្តរជាតិ ដែលត្រូវដោះស្រាយជាបន្តបន្ទាប់ ពិសេសបងប្អូននៅតំបន់ប្រវត្តិសាស្ត្រនេះ ដែលជាកន្លែងតស៊ូយ៉ាងស្វិតស្វាញរបស់សម្តេច ក្នុងការដឹកនាំដើម្បីឈានទៅរបបអាខ្មៅ ហើយរំដោះប្រទេសជាតិបានទាំងស្រុង ។ អនុវស្សាវរីយ៍យ៉ាងជូរចត់នេះហើយ ដែលសម្តេចតែងនឹកដល់បងប្អូនប្រជាពលរដ្ឋយើង អតីតយុទ្ធជន មិត្តរួមអាវុធ ចាស់ព្រឹទ្ធាចារ្យ ដែលមានសាមគ្គីភាពនាគ្រាដ៏លំបាកពីអតីត កន្លងមក និងបានកំពុងបន្តដល់បច្ចុប្បន្នបន្ថែមទៀត យោងតាមស្មារតីនេះ សម្តេចបានចាត់ឲ្យក្រុ មការងារសម្បុរសជន មានខ្ញុំ ប៉ែន អ៊ាន កញ្ញា ង៉ាន ហ្វារីតា បានយកអង្ករជាង៤តោន និង ចែកជូនដល់បងប្អូនយើង ២០៥គ្រួសារ ដែលក្នុង១គ្រួសារបានអង្ករ២០គីឡូក្រាម និងថវិកា ចំនួន៤ម៉ឺនរៀល ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅមួយកំរិតថែមទៀត ។
អំណោយតិចតួចមែន តែវាក៏អាចជួយសម្រួលការដោះទល់ ស្ថានការគ្រួសារយើងបានមួយរយៈផងដែរ សូមឲ្យបងប្អូនត្រូវចេះដាំដំណាំរួមផ្សំ ថែមទៀត ហើយសម្តេចតេជោ តែងតែយកចិត្តទុកដាក់ដល់បងប្អូនជានិច្ចជាកាល លោកបានជូនពរក្នុងពិធីបុណ្យអុំទូកឆ្នាំនេះ សូមឲ្យសេចក្តីសុខសប្បាយ ហើយក៏កុំភ្លេច ការអនុវត្តន៍៣កុំ និង៣ការពារ ផងដែរ ។
ឆ្លៀតក្នុងឱកាសដែរ ឯកឧត្តម ប៉ែន អ៊ាន ក៏បានមានប្រសាសន៍ កោតសរសើរ ដល់អាជ្ញាធរខេត្ត ដែលបានខិតខំបំពេញការងារបានយ៉ាងល្អប្រសើរ ពិសេសនៅមូលដ្ឋានប្រវត្តិសាស្ត្រឃុំទន្លូងនេះតែម្តង ហើយលោកបានជំរុញឲ្យមន្តី្ររបស់យើងត្រូវយកចិត្តទុកដាក់បំរើសេវាជូនពលរដ្ឋឲ្យបានល្អប្រសើរ ត្រូវបំពេញសំបុត្រអត្រានុកូលដ្ឋាន សំបុត្រកំណើត អត្តសញ្ញាណកម្ម បំបាត់កុំឲ្យមានចោរកម្ម អំពើឆក់ប្លន់ ការជួញដូរគ្រឿងញៀន និង ត្រូវរក្សាភូមិ ឃុំ មានសុវត្ថិភាពឲ្យបានល្អ ។
បងប្អូនមានបញ្ហាត្រូវរាយការណ៍ជូនសមត្ថកិច្ចដើម្បីមានដំណោះស្រាយ ។
ចប់ពិធីឯកឧត្តមក៏បានឆ្លៀតឱកាសនាំក្រុមការងារ ទៅពិនិត្យតំបន់ប្រវតិ្តសាស្រ្ត (ដើមត្រយឹង) ហើយបានបួងសួងដល់មិត្តយុទ្ធជន មិត្តរួមអាវុធ ដែលបានពលីក្នុងសមរភូមិមកទទួលនូវផល្លានិសង្ឃ ដែលបានធ្វើនៅថ្ងៃនេះ សូមអស់លោកទាំងអស់ឆាប់បានទៅចាប់កំណើត ថ្មីផងដែរ ហើយសូមឲ្យប្រទេសជាតិយើងជួបនៅសុខសន្តិភាពជារៀងរហូត ។ នេះ ជាកន្លែងមជ្ឈមណ្ឌលប្រវត្តិសាស្ត្រ តស៊ូដែលដឹកនាំដោយសម្តេចតេជោផ្ទាល់ ៕
អាចារ្យលាក់ ២១.១១.២០២១