
ក្លិប WEST HAM បានទទួលការបញ្ជូលប្រាក់ចំនួន 150 លានផោន បន្ទាប់ពីការវិនិយោគពីមហាសេដ្ឋីឆែក Daniel Kretinsky ។
វានៅតែត្រូវមើលថាតើចំនួនទឹកលុយថ្មីនឹងត្រូវធ្វើការវិនិយោគលើកីឡាករមានស្រាបដែលកំពុងលេងឬយ៉ាងណា។ David Moyes ហាក់បីដូចជាកំពុងគ្រប់គ្រងបានយ៉ាងល្អជាមួយនឹងក្រុមមួយនេះរួចទៅហើយ ខណៈដែល West Ham អង្គុយយ៉ាងស្អាតនៅលេខរៀងទីបី។
ប៉ុន្តែក្លឹបមានមហិច្ឆតាក្នុងការរំកិលខ្លួនទៅក្នុងការប្រកួត Champions League និងមានឈ្មោះជាទៀងទាត់ទៀតផង ហើយការពង្រឹងបន្ថែមនៅខែមករាអាចនឹងត្រូវធ្វើឡើងដើម្បីរក្សាការជំរុញទៅរកក្រុមកំពូលទាំងបួននៅ PL។
ក្លិប West Ham មានបំណងចង់បានខ្សែប្រយុទ្ធរបស់ Arsenal ដោយសារពួកគេនៅខ្សោយតំបនប្រយុទ្ធនៅឡើយ ហើយ Alexandre Lacazette ពិតជាជម្រើសដ៏ល្អ។ មួយទៀត Jesse Lingard គឺជាជម្រើសខ្សែប្រយុទ្ធមួយទៀត ដែលនឹងត្រូវបានស្វាគមន៍មកវិញផងដែរ។ អ្នកចាំទី Lukasz Fabianski ស្ថិតក្នុងទម្រង់លេងដ៏ល្អ ប៉ុន្តែវ័យគាត់ចាស់បន្តិចហើយ ដោយ West Ham ត្រូវបានគេដឹងថាកំពុងចាប់អារម្មណ៍លើអ្នកចាំទី Neto របស់ Barcelona ។ ខ្សែការពារ Duje Caleta-Car របស់ Marseille បានស្ថិតនៅលើរ៉ាដារបស់ West Ham មួយរយៈហើយ ហើយការចាប់អារម្មណ៍អាចនឹងមានឡើងវិញនៅខែក្រោយ។