ដំរីព្រៃ​សម្លាប់​មនុស្ស​ម្នាក់ទៀត​នៅ​ឈម​នឹង​តំបន់​ព្រំដែន​ស្រុក​កំរៀង​បង្កើន​ការព្រួយបារម្ភ​

0
169

បាត់ដំបង : សត្វ ដំរីព្រៃ បាន យាយី សម្លាប់ មនុស្ស ម្នាក់ទៀត ជា ករណី ទី ០៣ ធ្វើ ឲ្យ អាជ្ញាធរ ស្រុក សយ ដាវ ( ថៃ ) ឈម នឹង តំបន់ ព្រំដែន ស្រុក កំរៀង ខេត្តបាត់ដំបង ប្រកាស ឲ្យ ប្រជាពលរដ្ឋ ខ្លួន បង្កើន ការប្រុងប្រយ័ត្ន ខ្ពស់ ។
ប្រភពព័ត៌មាន ពី ពលរដ្ឋ នៅ តំបន់ ព្រំដែន បានបញ្ជាក់ ឲ្យ ដឹងថា ÷ នៅ ថ្ងៃទី ១២ ខែ វិ ច្ឆ កា ឆ្នាំ ២០២១ នេះ អាជ្ញាធរ ថៃ បាន ជំរុញ ការផ្សព្វផ្សាយ កាន់តែ ទូលាយ ទៅដល់ ប្រជាពលរដ្ឋ របស់ខ្លួន ក្នុង តំបន់ ឃុំ ថាប់ ឆាង ស្រុក សយ ដាវ ខេត្ត ច័ន្ទ បុរី ( ថៃ ) និង តំបន់ ក្បែរ គ្នា ឲ្យ បង្កើន ការប្រុងប្រយ័ត្ន ពិសេស ហាម ធ្វើដំណើរ នៅពេល យប់ បើ មិនមាន ការចាំបាច់ ទាំង តាម ដងផ្លូវ ដែលមាន សត្វ ដំរី ដើរ ស្វែង ចំណី ឆ្លងកាត់ និង ទាំង ក្នុងព្រៃ ជាដើម ។

ការអំពាវនាវ ឲ្យ ប្រជាពលរដ្ឋ យកចិត្តទុកដាក់ ដោយ ប្រុងប្រយ័ត្ន នេះ បន្ទាប់ពី មាន មនុស្ស ស្លាប់ ថ្មី ទៀត ជា ករណី ទី ០៣ នៅ យប់ ថ្ងៃទី ១១ ខែ វិ ច្ឆ កា នៅក្នុង ភូមិសាស្ត្រ ភូមិ ៧ ឃុំ ថាប់ ឆាង ស្រុក សយ ដាវ ខេត្ត ច័ន្ទ បុរី ប្រទេស ថៃ ក្បែរ នឹង ព្រំដែន ស្រុក កំរៀង ខេត្តបាត់ដំបង ។ គ្រោះថ្នាក់ ខាងលើ នេះដែរ បានធ្វើ ឲ្យ ប្រជាពលរដ្ឋនៅក្នុង ស្រុក កំរៀង ខេត្តបាត់ដំបង ជា តំបន់ ឈម គ្នា នឹង ទីតាំង កើតហេតុ ផ្តោត ការចាប់អារម្មណ៍ ខ្លាំង ព្រោះ ហេតុការណ៍ នេះ មិន ខុសពី ហេតុការណ៍ កាលពី ប៉ុន្មាន ឆ្នាំមុន ឡើយ ដោយ សត្វ ដំរីព្រៃ បាន ដើរ ស្វែងរក ចំណី និង មានការ អុកឡុក យាយី ប្រជាពលរដ្ឋ ពី តំបន់ មួយ ទៅ តំបន់ មួយ ជាច្រើន កន្លែង ។
ចំពោះ ជនរងគ្រោះ ដែល ស្លាប់ ដោយសារ ដំរីព្រៃ ជាន់ ព្រេច ខាងលើនេះ ត្រូវបាន គេ បង្ហើប ថា ជា បុរស មាន វ័យ ៧៦ ឆ្នាំ ខណ : ជួប គ្រោះថ្នាក់ បុរស ខាងលើ បាន ចូលទៅ ក្នុងព្រៃ ក្នុង គោលបំណង ប្រមូល ផល អនុផល ព្រៃឈើ នៅក្នុង ព្រៃ ក្បែរ ភូមិ អ្នកស្រុក ក៏ ប្រទះ នឹង សត្វ ដំរី ហើយ សត្វ ដំរី ដេញ ជាន់ សម្លាប់ តែម្តង នៅ កន្លែងកើតហេតុ ក្រៅពីនេះ គេ ក៏បាន ឃើញ ស្នាម ដានជើង ដំរី យ៉ាងច្រើន វក់វី ផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here