ក្រុមមន្ត្រីខេត្តបាននាំគ្នារៀបចំ លើកដាំដើមពោធិ៍ «អ្នកតាក្រហម ក» ឡើងវិញបន្ទាប់ពីបានដួលរលំដោយសារខ្យល់កន្រ្តាក់ កាលពីល្ងាចម្សិលមិញ។ ការរៀបចំដាំឡើងវិញនេះនៅព្រឹកមិញ តាមតាមការណែនាំរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោក ជាសុផារ៉ា។
សូមជម្រាបថាដើមពោធិ៍ «អ្នកតាក្រហម ក»ស្ថិតនៅក្នុងតំបន់ប្រវត្តិសាស្ត្រ ទុំ ទាវ ភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ជុំវិញការដួលរលំដើមពោធិ៍នេះ អាជ្ញាធរខេត្តត្បូងឃ្មុំ បដិសេធចោលការដួលរលំ ដើមពោធិ៍ជើងខាល «ប្រវត្តិស្នេហ៍ ទុំ និងទាវ »។
សេចក្ដីប្រកាសបដិសេធនេះ ក្រោយមានបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅល្ងាចថ្ងៃទី០៦ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ បានបង្ហោះថា«ពីដើមពោធិ៍ជើងខាល “ ប្រវត្តិស្នេហ៍ទុំ និងទាវ “ ត្រូវបានខ្យល់កន្ត្រាក់ បណ្ដាលឲ្យដួលរលំ។
បើតាមអាជ្ញាធរបញ្ជាក់ថាការដួលរលំដើមពោធិ៍នេះ គឺជាករណីដួលរលំដើមពោធិ៍ ដោយខ្យល់កន្ត្រាក់ នារសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ គឺជាដើមពោធិ៍ “ លោកតាក្រហមក “ មានចម្ងាយ ៧០ម៉ែត្រ ពី ដើមពោធិ៍ជើងខាល “ ប្រវត្តិស្នេហ៍ ទុំ និងទាវ “ មិនមែនដើមពោធិ៍ជើងខាល “ ប្រវត្តិស្នេហ៍ ទុំ និងទាវ “ នោះទេ៕