ប្រធានអង្គការពាណិជ្ជកម្មពិភពលោកបានស្វាគមន៍កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែឧសភា នូវចំណាត់ការរបស់សហរដ្ឋអាមេរិក ក្នុងការគាំទ្រការលើកលែងសិទ្ធិប៉ាតង់សម្រាប់វ៉ាក់សាំង COVID-១៩ ហើយបានជំរុញឱ្យសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ចាប់ផ្តើមចរចាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ អគ្គនាយករងអង្គការសុខភាពពិភពលោក លោកស្រី Ngozi Okonjo-Iweala បានប្រាប់បណ្តារដ្ឋជាសមាជិកថា លោកស្រីបានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសុឆន្ទៈរបស់សហរដ្ឋអាមេរិក ក្នុងការចូលរួមជាមួយអ្នកគាំទ្រនៃការលើកលែងសិទ្ធិប៉ាតង់ជាបណ្តោះអាសន្ន ចំពោះកិច្ចព្រមព្រៀង TRIPS របស់អង្គការពាណិជ្ជកម្មពិភពលោក (កិច្ចព្រមព្រៀងទាក់ទងនឹងពាណិជ្ជកម្មនៃកម្មសិទ្ធិបញ្ញា)។ លោកស្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានអានដោយអ្នកនាំពាក្យរបស់អង្គការពាណិជ្ជកម្មពិភពលោក បន្ទាប់ពីកិច្ចប្រជុំបិទទ្វារថា “យើងចាំបាច់ត្រូវឆ្លើយតបជាបន្ទាន់ទៅនឹងកូវីដ១៩ ពីព្រោះពិភពលោកកំពុងឃ្លាំមើលហើយមនុស្សកំពុងតែស្លាប់ជាបន្តបន្ទាប់”។ ខ្ញុំរីករាយដែលអ្នកគាំទ្រកំពុងរៀបចំការកែសំរួលសំណើររបស់ពួកគេ ហើយខ្ញុំសូមជំរុញឱ្យពួកគេដាក់បញ្ហានេះនៅលើតុឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីឱ្យការចរចាអាចចាប់ផ្តើម៕ Reuters