ស្នងការខេត្តស្ទឹងត្រែង ប្រកាសឲ្យពលរដ្ឋជួយរាយការណ៍បើឃើញអ្នកទោសដែលទម្លុះរបងចេញពីពន្ធនាគារ

0
185

ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី៨ ខែវិច្ឆកា​ នេះ បានប្រកាសឲ្យប្រជាពលរដ្ឋបើសិនជា​ប្រទះឃើញ​អ្នកទោស​ដែលមាន​ភិនភាគ​ដូច​រូបថត​ សូម​សហការ​រាយការណ៍មក​សមត្ថកិច្ច​ជំនាញ ​ដើម្បី​ធ្វើការ​ឃាត់ខ្លួន។

សូមបញ្ជាក់ថា កាលពីវេលា​ម៉ោងជាង០៣​ទៀបភ្លឺ ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ មាន​អ្នកទោស​ចំនួន ០៧​នាក់ បាន​ទម្លុះរបងពន្ធនាគាររត់គេចខ្លួន​ចេញពី​ពន្ធនាគារ​ខេត្តស្ទឹងត្រែង រហូតមកដល់ពេល​នេះកម្លាំង​សមត្ថកិច្ចនៅមិនទាន់ចាប់បាននៅឡើយទេ។​

បើសិនបងប្អូនប្រជាពលរដ្ឋប្រទះឃើញអ្នកទោសទាំងនេះ សូមទំនាក់ទំនងតាមរយ​:​ទូរស័ព្ទ​ដូចខាង​ក្រោម៖

– 088 834 5627

– 031 999 9491

– អធិការនគរបាល​ក្រុង​ស្ទឹងត្រែង 097 822 5555

– អធិការនគរបាល​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ 088 311 4007

– អធិការនគរបាល​ស្រុក​សៀម​បូក 031 977 8496

– អធិការនគរបាល​ស្រុក​សេ​សាន 088 647 6999

– អធិការនគរបាល​ស្រុក​សៀម​ប៉ាង 088 388 8856

– អធិការនគរបាល​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ 097 9999 940 ៕​

ប្រភព : កម្ពុជាថ្មី

LEAVE A REPLY

Please enter your comment!
Please enter your name here