លោក Blinken ធ្វើ​ទស្សនកិច្ច​ប្រទេស​អ៊ុយក្រែន​ ចំ​ពេល​មាន​​ភាព​​តានតឹង​ជាមួយ​រុស្ស៊ី

0
244
WILMINGTON, DE November 24, 2020: Antony Blinken on stage during President- elect Joe Biden introduction of his cabinet member nominees at the Queen in Wilmington, DE on November 24, 2020. The President- elect along with Vice President- elect Kamala D. Harris introduced Antony Blinken for Secretary of State, Alejandro Mayorkas for Secretary of Homeland Security, Avril Haines for Director of National Intelligence, Linda Thomas-Greenfield for U.S. Ambassador to the United Nations, Jake Sullivan as National Security Adviser, and John Kerry as Special Presidential Envoy for Climate. (Photo by Demetrius Freeman/The Washington Post via Getty Images)

រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ដើម្បី​ជួប​ជា​មួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy លោក​នាយក​រដ្ឋមន្ត្រី Denys Shmyhal និង​លោក​រដ្ឋមន្ត្រី​ការបរទេស Dmytro Kuleba។ លោក Blinken បាន​បង្ហោះសារ​ក្នុង Twitter បន្ទាប់​ពី​មក​ដល់​រដ្ឋធានី​គាវ​ ប្រទេសអ៊ុយក្រែនថា៖ «នេះ ​គឺ​ជា​ឱកាស​ដ៏​សំខាន់​ក្នុង​ការ​ពិភាក្សា ​អំពី​​ការឈ្លាន​ពាន​របស់​រុស្ស៊ី​ និង​ដើម្បី​យកចិត្តទុកដាក់អំ​ពី​តម្រូវការ​ ​និង​កិច្ចខិតខំប្រឹងប្រែង​ធ្វើ​កំណែទម្រង់​ជាមួយ​ដៃគូអ៊ុយក្រែន​»។ កាល​ពី​ខែ​មុន មន្ត្រី​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក​ និង​អឺរ៉ុប បាន​និយាយ​ថា​ ទាហាន​រុស្ស៊ី​ប្រមាណ ១៥ម៉ឺន​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នានៅ​តាម​តំបន់​ព្រំដែន ​រវាង​ប្រទេស​អ៊ុយក្រែន និង​ក្នុង​តំបន់ Crimea។​

គេ​រំពឹង​ថា លោក Blinken នឹង​ថ្លែង​សារជា​ថ្មី អំពីការ​មិន​ទទួល​ស្គាល់របស់អាមេរិក ចំពោះការ​បញ្ចូល​ឧបទ្វីប Crimea ទៅ​ក្នុង​ទឹកដី​របស់​រុស្ស៊ី ដែលធ្វើឡើងកាល​ពី​ឆ្នាំ ២០១៤ ហើយបាន​អំពាវនាវ​ឲ្យ​រុស្ស៊ី​ប្រគល់តំបន់​នេះ​ មក​ឲ្យប្រទេស​អ៊ុយក្រែន​វិញ។ លោក Blinken ក៏​នឹង​អំពាវ​នាវ​ឲ្យ​ប្រទេស​រុស្ស៊ី​រក្សា​ការ​ប្ថេជ្ញាចិត្ត​របស់​ខ្លួន​ នៅ​ក្នុងកិច្ច​ព្រមព្រៀង​ទីក្រុង Minsk ដើម្បី​បញ្ចប់​ជម្លោះ​នៅ​ភាគ​ខាង​កើតនៃ​ប្រទេស​អ៊ុយក្រែន។ ចាប់​តាំង​ពី​ឆ្នាំ ២០១៤ មក​រុស្ស៊ី​បាន​គាំទ្រ​ក្រុម​បំបែក​ខ្លួន ​ដែល​លម្អៀងលើ​ប្រទេស​រុស្ស៊ី​ស្ថិតនៅ​ភាគ​ខាង​កើត​នៃតំបន់ Donbas។ គិតចាប់តាំង​ពី​ឆ្នាំ ២០១៤ ​មក សហរដ្ឋ​អាមេរិក បាន​ផ្តល់​ជំនួយ​មាន​ទឹក​ប្រាក់សរុប​ជាង ៤ ៦០០​លាន​ដុល្លារ រួមមាន ​ជំនួយ​សន្តិសុខ ​និង​មិន​មែន​សន្តិសុខផងដែរ៕ AP

 

LEAVE A REPLY

Please enter your comment!
Please enter your name here