សមត្ថកិច្ច​កំពុង​តាម​ចាប់​ជនសង្ស័យ​៣​នាក់​ករណី​សម្លាប់​មនុស្ស

0
38

ស្ទឹងត្រែង ÷ សមត្ថកិច្ច បាន ឲ្យ ដឹង នៅ ព្រឹក ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ថា ករណី ជនសង្ស័យ ចំនួន ៣ នាក់ ពាក់ព័ន្ធ សម្លាប់ មនុស្ស កម្លាំង សមត្ថកិច្ច កំពុង តាម ចាប់ខ្លួន នៅឡើយ ។
ជនសង្ស័យ ដែល រត់គេចខ្លួន នោះ រួមមាន ទី ១ ឈ្មោះ រឿង ស៊ី ដា ហៅ សុំ , ទី ២ ឈ្មោះ សារ សីហា , ទី ៣ ឈ្មោះ ធា សុភា ភេទ ប្រុស អាយុ ២៧ ឆ្នាំ រស់នៅ ភូមិ កោះ ហឹប ឃុំ កោះ ស្នែង ស្រុក បុរី អូរ ស្វាយ សែន ជ័យ ខេត្តស្ទឹងត្រែង ។

សូម រំលឹកថា កាលពី ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២១ ជនរងគ្រោះ ឈ្មោះ ភី ម លៀន ភេទ ប្រុស អាយុ ជាង ៥០ ឆ្នាំ រស់នៅ ភូមិ កោះ កី ឃុំ កោះ ស្នែង ស្រុក បុរី អូរ ស្វាយ សែន ជ័យ បាន បាត់ ខ្លួន ពី ផ្ទះ ខណៈពេលដែល ជនរងគ្រោះ ជិះ ម៉ូតូ មួយគ្រឿង ទៅ នេសាទ ត្រី តាម ដងអូរ នៅ ចំណុច ភ្នំ រមៀត ឆ្ងាយ ពី ភូមិ របស់គាត់ ។ ក្រោយមក ក៏បាន បាត់ ខ្លួន ហើយ ត្រូវ ក្រុមគ្រួសារ ប្រទះឃើញ ស្លាប់ នៅក្នុង ជំ រេល ភ្នំ រមៀត ក្បែរ កន្លែង ដែល គាត់ បាន ទៅ នេសាទ ត្រី នៅ ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២១ ។


សមត្ថកិច្ច ក៏បាន បើក ការស៊ើបអង្កេត ឃាត់ខ្លួន ជនសង្ស័យ បាន ម្នាក់ គឺ ឈ្មោះ ធា សុភា អាយុ ២៧ ឆ្នាំ រស់នៅ ភូមិ កោះ ហឹប ឃុំ កោះ ស្នែង ហើយ ការចាប់ខ្លួន នេះ បាន ធ្វើឡើង នៅ ភូមិ វឺ ន សៀន ឃុំ អូរ ស្វាយ ស្រុក បុរី អូរ ស្វាយ សែន ជ័យ កាលពី ថ្ងៃទី ៥ ខែវិច្ឆិកា ។ ក្រោយ ឃាត់ខ្លួន និង បញ្ជូន មកកាន់ ស្នងការដ្ឋាន នគរបាល ខេត្តស្ទឹងត្រែង ដើម្បី សាកសួរ ជនសង្ស័យ បាន សារភាពថា ខ្លួន មាន គ្នា បីនាក់ ត្រូវជា បងប្អូន បានសម្លាប់ ជនរងគ្រោះ ដោយ ចោទថា ចេះ អំពើ អាប ធ្មប់ បានធ្វើ ឲ្យ ឪពុក របស់ខ្លួន ស្លាប់បាត់ បង់ជីវិត កាលពី កន្លងទៅ ។ ម៉ូតូ មួយគ្រឿង ដែល ជនរងគ្រោះ ជិះ ពួកគេ បាន យកទៅ លាក់ទុក នៅក្នុង ព្រៃ នៅ ភូមិសាស្ត្រ កើតហេតុ ក្រោយពី សម្លាប់ ជនរងគ្រោះ ហើយ នាំគ្នា គេចខ្លួន ។


លុះ មកដល់ ព្រឹក ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២១ កម្លាំង សមត្ថកិច្ច ជំនាញ ព្រហ្មទណ្ឌ ខេត្តស្ទឹងត្រែង សហការ ជាមួយ អធិការដ្ឋាន នគរបាល ស្រុក បុរី អូរ ស្វាយ សែន ជ័យ ដឹក ជនសង្ស័យ ដែល ឃាត់ខ្លួន បាន ម្នាក់ នោះ ទៅ ស្វែងរក ភស្តុតាង បន្ថែម គឺ ម៉ូតូ មួយគ្រឿង ដែល បាន លាក់ទុក និង ប្រាប់ ពី សកម្មភាព អំពើ ឃាតកម្ម នោះ ។
ចៃដន្យ ជនសង្ស័យ ឈ្មោះ ធា សុភា អាយុ ២៧ ឆ្នាំ ដែល សមត្ថកិច្ច នាំទៅដល់ ភូមិ កោះ កី ឃុំ កោះ ស្នែង ដើម្បី ចុះ ពីលើ រថយន្ត បន្ត ជិះ គោយន្ត ទៅកាន់ កន្លែងកើតហេតុ នៅក្នុង ព្រៃ ។ ភ្លាមនោះ ជនសង្ស័យ បាន រំដោះខ្លួន ពី ខ្នោះ របូត ចេញ ហើយ រត់គេចខ្លួន ចូលទៅក្នុង ព្រៃ បង្ក ឲ្យ មានការ ភ្ញាក់ផ្អើល ។ បន្ទាប់ពី មាន ករណីនេះ កើតឡើង សមត្ថកិច្ច ក៏បាន ដាក់ កម្លាំង ពង្រាយ គ្រប់ ភូមិសាស្ត្រ ចំណុច សំខាន់ៗ ដើម្បី តាម ចាប់ ជនសង្ស័យ ដែល រត់គេចខ្លួន និង រក បក្ខពួក ផ្សេងទៀត ពាក់ព័ន្ធ ករណី ឃាតកម្ម រឿង គំនុំ ខាងលើនេះ យកមក ផ្ដន្ទាទោស តាមច្បាប់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here