ស្ពាន​ឆ្លង​ជ្រលង​ភ្នំ​ខ្ពស់​បំផុត​នៅ​វៀតណាម​ត្រូវបាន​សាងសង់​ជិត​រួចរាល់​ហើយ​

0
19

ស្ពាន ម៉ុង សេន ដែល ភ្ជាប់ ខេត្ត ឡាវ កាយ ភាគ ពាយព្យ ប្រទេស ជាមួយ អាកាសយានដ្ឋាន ណូយ បៃ ក្នុង ក្រុងហាណូ យជាតាម ផ្លូវ ហាយវ៉េ មួ យ កំពុង ត្រូវ សាងសង់ ដល់ ដំណាក់ កាល ចុងក្រោយ ។
កំណត់ គោលដៅ អោយ សង់ រួចរាល់ នៅ ចុងឆ្នាំ ២០២១ ស្ពានបេតុង ឆ្លងកាត់ ជ្រលង ភ្នំ នេះ មាន ប្រវែង ៦១២ ម៉ែត្រ កំពស់ ៨៣ ម៉ែត្រ កំណាត់ ស្ពាន ៥ កង់ ទ ទឺង ១៤ ម៉ែត្រ និង ផ្លូវ យាន ៤ ។
វា ត្រូវ បាន សាងសង់ លើ កូន ភ្នំ ២ និង កាត់ ស្ថានីយ វា រី អគ្គិសនី មួយ ជាមួយ នឹង វាលស្រែ នៃ តំបន់ ទេសចរណ៍ សា ប៉ា ។

ការងារ សាងសង់ ស្ពាន នេះ បាន ចាប់ផ្តើម កាលពី ខែ មករា ដោយ កំណាត់ ស្ពាន ទាំងសងខាង ត្រូវ បាន ភ្ជាប់ កាលពី ថ្ងៃ ២៩ កញ្ញា ហើយ ឥឡូវ កម្មករ ៧០ នាក់ កំពុង ដំឡើង បង្កាន់ដៃ និង ក្រាល កៅស៊ូ ថ្នល់ ។
ស្ពាន កំពង់ ៨៣ ម៉ែត្រ នេះ មាន តំលៃ សាងសង់ ១៩,៨ លាន ដុល្លារ នេះ (៤៥០ ពាន់ លាន ដុង ) ក្រោម គំរោង ឯកជន សាងសង់ ដាក់ ដំណើរការ អាជីវកម្ម និង ផ្ទេរ អោយ រដ្ឋ ។ ក្រោយ សាង់សង រួច អ្នកបញ្ជា យានយន្ត អាច ធ្វើ ដំណើរ តាម ស្ពាន នេះ ដោយ បង់ប្រាក់ ឬ អាច ប្រើ ផ្លូវ ចាស់ ដោយ មិនចាំបាច់ បង់ប្រាក់ ។

ចម្ងាយ ផ្លូវ ពី ទីប្រជុំជន ឡាវ កាយ ទៅកាន់ រមណីយដ្ឋាន សា ប៉ា មាន ប្រវែង ប្រមាណ ៣០ គីឡូម៉ែត្រ តែ វា នឹង បន្ថយ ២,៥ គីឡូម៉ែត្រ បើ ធ្វើដំណើរ តាម ស្ពាន ថ្មី ហើយ ផ្លូវ ចាស់ ងាយ បង្ក គ្រោះថ្នាក់ ជាង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here