ក្រសួងបរិស្ថាន៖ ជ្រូកព្រៃ ជា​ប្រភេទ​សត្វ​មាន​វិញ្ញាណ​វៃ​បំផុត​ដោយ​ប្រើ​ច្រមុះ និង​ត្រចៀក ហើយ​ក៏​ស្ថិត​ក្នុង​ប្រភេទ​មាន​ដោយ​បង្គួរ ព្រោះ​វា​មាន​អត្រា​ខ្ពស់​ក្នុង​ការ​បង្ក​កំណើត​

0
28

( ភ្នំពេញ) ៖ បើ តាម មន្ត្រីជាន់ខ្ពស់ ក្រសួងបរិស្ថាន បាន ឲ្យ ដឹង ថា ជ្រូកព្រៃ មាន វត្តមាន ស្ទើរ គ្រប់ ទីកន្លែង ក្នុង ប្រទេស កម្ពុជា និង មានការ រីក សាយ ភាយ ។ ជ្រូកព្រៃ ក៏ មាន វត្ត មាននៅ ស្ទើរ គ្រប់ តំបន់ នៅ លើ ពិភពលោក ។ ហើយ ក៏ មិន មាន ទិន្នន័យ ច្បាស់លាស់ ថា នៅ លើ ពិភព លោក នេះ មាន សត្វ ជ្រូកព្រៃ ប៉ុន្មាន ឡើយ តែ សត្វ ជ្រូកព្រៃ ត្រូវ បាន គេ វាយតម្លៃ ថា មាន ចំនួន ច្រើន និង មាន ស្ថេ រ ភាព នៅ តាម តំបន់ការពារធម្មជាតិ ។ ហើយ នៅ កម្ពុជា ក៏ មិន ទាន់ មាន ទិន្នន័យ ច្បាស់លាស់ ពី ចំនួន សត្វ ជ្រូកព្រៃ នៅ ទូ ទាំង ប្រទេស នៅឡើយ ទេ ។

បើ យោង តាម របាយការណ៍ សិក្សា រវាង ក្រសួងបរិស្ថាន និង អង្គការ WCS និង អង្គការ WWF ចេញផ្សាយ នៅ ឆ្នាំ ២០២០ ថា គ្រាន់តែ នៅ ដែនជម្រកសត្វព្រៃ កែវ សី ម៉ា មាន វត្តមាន សត្វ ជ្រូកព្រៃ ប្រមាណ ១១៦០ ក្បាល ដែនជម្រកសត្វព្រៃ ស្រែ ពក មាន ប្រមាណ ២១៧០ ក្បាល និង ដែនជម្រកសត្វព្រៃ ភ្នំ ព្រេច មាន ប្រមាណ ១៨៤៨ ក្បាល ។


ចំណែក នៅ តាម តំបន់ការពារធម្មជាតិ ផ្សេង ទៀត ត្រូវ បាន កត់ សម្គាល់ថា មាន វត្តមាន ជ្រូកព្រៃ កើនឡើង ដោយសារ តែ ការ ការ ពារ និង អភិរក្ស តំបន់ការពារធម្មជាតិ ដែល ជាទី ជម្រក កន្លែង រក ចំណី និង ប្រភព ទឹក របស់ វា បាន ល្អ ប្រសើរ ។ ហើយ ជ្រូកព្រៃ ក៏ ជា សត្វ ដែល មាន សម្បុរ ប្រែប្រួល ទៅ តាម វ័យ ផង ដែរ ព្រោះថា ពេល នៅ តូច វា មាន សម្បុរ ប្រផេះ ឬ ត្នោត និង ប្រែ ទៅ ជា ពណ៌ ប្រផេះ សុទ្ធ នៅ ពេល វា មាន អាយុ ៥ ឆ្នាំទៅ ។


ប្រភព ដដែល បាន ឲ្យ ដឹង ថា ជ្រូកបា មាន កន្ទុយ បះ ត្រង់ ទៅ ក្រោយ ឬ បះ ត្រង់ ទៅ លើ ឯ ជ្រូកព្រៃ មេ មាន កន្ទុយ សំ យ៉ុ ង ចុះ ក្រោម ។ ជ្រូកព្រៃ ក៏ មាន ចង្កូម មួយគូ ដុះ លូត ចេញ ជា ខ្នាយ ស្រួច ជួនកាល ខ្នាយ ស្រួច នោះ កោង ខុប ចុះ ក្រោម ជា រង្វង់ ដែល នេះ គឺជា អាវុធ ដ៏ សំខាន់ សម្រាប់ ការពារ ខ្លួន និង សម្រាប់ ឈ្មួ ស ដី ។ ជ្រូកព្រៃ ក៏ មាន វិញ្ញាណ វៃ បំផុត ដោយ ប្រើ ច្រមុះ និង ត្រចៀក ផង ដែរ ។ ជ្រូកព្រៃ ដោយ ញី ឈ្មោល នៅ ខែវិច្ឆិកា ហើយ ក្រោយ ពី មាន ពពោះ រយៈពេល ៥ ខែ ជ្រូក មេ ក៏ អាច ផ្តល់ កំណើត ឱ្យ កូន ចាប់ពី ៤ ទៅ ៨ ក្បាល និង លើក បន្តបន្ទាប់ ពី ១៥ ទៅ ១៧ ក្បាល និង បំបៅ ដោះ ពី ៣ ទៅ ៤ ខែ ។ សត្វ ជ្រូកព្រៃ ញី ក៏ អាច បន្ត ពូជ បាន ពី អាយុ ៦ ទៅ ៧ ខែ ចំណែក អាយុកាល របស់ ជ្រូកព្រៃ គឺ ចាប់ពី ១០ ទៅ ១២ ឆ្នាំ និង ខ្លះ ទៀត រហូត ដល់ ២០ ឆ្នាំ ក៏ មាន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here