កីឡាលើកទម្ងន់កម្ពុជាបានទទួលកាដូពីសហព័ន្ធអាស៊ី និង អន្តរជាតិ

0
96

ភ្នំពេញ៖ថ្ងៃទី៦ខែឧសភាឆ្នាំ២០២១ហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានទទួលឧបករណ៍ហ្វឹកហាត់ក្រោមការការឧបត្ថម្ភពីសហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ “IWF” និងនិងសហព័ន្ធកីឡាលើកទម្ងន់អាស៊ី “AWF” ដើម្បីជំរុញការហ្វឹតហាត់សម្រាប់កីឡាករ-កីឡាការិនីកម្ពុជាត្រៀមចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 ឆ្នាំ២០២១ លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាមនាខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។
លោក សំ សុខយី អគ្គលេខាធិការនៃសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានប្រាប់តាមប្រព័ន្ធអេឡិចត្រូនិចថា សហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ “IWF” និងសហព័ន្ធកីឡាលើកទម្ងន់អាស៊ី “AWF” បានផ្ដល់នូវសម្ភារៈ ហ្វឹកហាត់ចំនួន២ឈុតស្មើនឹងទឹកប្រាក់៦០០០ដុល្លារអាមេរិកដើម្បីជួយសម្រួលដល់ហ្វឹកហាត់ត្រៀមដើម្បីត្រៀមចូលរួម SEA GAMES 2021 នៅប្រទេសវៀតណាមនាខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។

លោកបន្តថា ឧបករណ៍ទំាងនេះនឹងជួយជំរុញការហ្វឹកហាត់សម្រាប់រដូវកាលដែលមានការរាតត្បាតពីមេរោគCOVID-19 ដោយការប្រកាន់ភ្ជាប់៣កុំ និង៣ការពារ ព្រមទំាងគោរពតាមណែនាំរបស់ក្រសួងសុខាភិបាលក្នុងការពង្រឹងសមត្ថភាព និងបច្ចេកទេសដើម្បីឲ្យទទួលគុណផលល្អប្រសើរមុនចេញទៅប្រកួត SEA GAMES 2021នាពេលខាងមុខនេះ។
លោកអគ្គលេខាធិការបានបន្ថែមទៀតថាឆ្នាំនេះសហព័ន្ធត្រូវបានក្រសួងអប់រំយុជននិងកីឡាអនុញ្ញាតឲ្យចូលរួមប្រមូលផ្ដុំក្នុងក្រុមជម្រើសជាតិឆ្នាំ២០២១ ក្នុងនោះគ្រូបង្វឹកចំនួន២រូប និងកីឡាករ-កីឡាការិនីចំនួន៧នាក់ក្នុងនោះកីឡាការិនី៣នាក់។

ចំពោះគ្រូបង្វឹកចំនួន២រូប គឺអ្នកគ្រូ ទី្រ សុថាវី និងលោកគ្រូ ហាក់ ចាន់ដារ៉ា ចំណែកកីឡាករ-កីឡាការិនីចំនួន៧នាក់រួមមានកីឡាការិនី សេង បូរិន ប្រភេទទម្ងន់ក្រោម៤៥គីឡូក្រាម កីឡាការិនី តាន់ ប៉ុច ប្រភេទទម្ងន់ក្រោម៤៩ គីឡូក្រាម និងកីឡាការិនី រើន ស្រីនិត ប្រភេទទម្ងន់ក្រោម៧១គីឡូក្រាម។
កីឡាករ ពេជ្យ សីហា ប្រភេទទម្ងន់ក្រោម ៥៥ គីឡូក្រាម កីឡាករ នី ចាន់ថានន់ ប្រភេទទម្ងន់ក្រោម ៦១ គីឡូក្រាម កីឡាករ ជឿម រស្មី ប្រភេទទម្ងន់ក្រោម ៥៧ គីឡូក្រាម និងកីឡាករ ជឿម ពិសិដ្ឋ ប្រភេទទម្ងន់ក្រោម ៨៩ គីឡូក្រាម៕


ដោយ៖រ៉ូហ្សា

 

LEAVE A REPLY

Please enter your comment!
Please enter your name here