ថ្មីទៀតហើយ មានអ្នកសួររកអ្នកនិពន្ធទំនុកច្រៀងភាសាអង់គ្លេសហើយ ព្រោះបកមិនចេញ ដល់តែដឹងសើចតែម្ដង

0
96

បទ ”Are you ok” របស់ ផលិតកម្ម Galaxy Navatra បានបង្ហោះ លើ channel youtube ថ្មី មួយ របស់ខ្លួន មាន ឈ្មោះថា CAM-POP Galaxy Navatra នៅ ម៉ោង ៧ ព្រឹក ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ តាមការសង្កេតមើល ត្រឹមតែ ត្រឹមតែមួយថ្ងៃតែប៉ុណ្ណោះមាន អ្នក ចូល ទស្សនា ច្រើន លើសលប់ រហូតដល់ជាង៥លានដង។

បទ «Are you ok» ដែលច្រៀង ដោយ កញ្ញា តន់ ចន្ទ សី ម៉ា ជាតារាចម្រៀង វ័យក្មេងដែលកំពុង តែមាន ប្រជាប្រិយ ភាពខ្លាំង នាពេល បច្ចុប្បន្ន ហើយបទ ចម្រៀង មួយ នេះ បាន ប្រើពេល ផលិត ជាច្រើន ថ្ងៃ ដោយ ការចំណាយ ប្រាក់ រាប់ម៉ឺន ដុល្លារ ព្រមទាំងមានការ យកចិត្តទុកដាក់ ជាខ្លាំង ពី ថ្នាក់ដឹកនាំ ផលិតកម្ម ដើម្បី បំពេញតម្រូវការ អ្នកគាំទ្រ ។

យ៉ាងណាក៏មានអ្នកមិនពេញចិត្តផងដែរចំពោះខ្លឹមសារពាក្យពេជន៍ដូចជាពាក្យទាំងនេះ៖ Your mouth like a river = មាត់អ្នកឯងហូរដូចទន្លេ, You big liver = អ្នកឯងថ្លេីមធំនោះធំ, You have to keep your mouth to eat chicken = ទុកមាត់ស៊ីមាន់

រហូតដល់មានផេ ក អប់រំគំនិតមួយ Re-IDEA បានលើកឡើងសួរតែម្ដងថា៖ សូមសួរបន្តិចឃ្លានេះ នរណាជាអ្នកនិពន្ធ ? ទោះឪបណ្ឌិតអក្សរសាស្រ្តអង់គ្លេសមកពី Oxfords ក៏មិនយល់ ដែរ! បែប Google Translation? គ្រាន់តែឆ្ងល់អ្នកនិពន្ធមានកូនរៀនអង់គ្លេសឬអត់ បើមិនច្បាស់ គួរឱ្យកូនពិនិត្យសិនចាំសរសេរក៏មិនអីដែរ ? ហើយអ្នកច្រៀងក៏មិនយល់ទៀត អាយុក្មេងចឹង ឆ្លៀតរៀនអង់គ្លេសpart timeខ្លះទៅ ទាន់ខ្លួននៅក្មេង។

មើលខាងក្រោមការរៀបរាប់គឺលោក ហេង ឡុង ប្រធានសមាគមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដែលជាអ្នកបញ្ចេញស្នាដៃសរសេរទំនុកច្រៀងនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here