សែនព្រេន បានប៉ុន្មានថ្ងៃ ស្រាប់តែ ប្រពន្ធ នាយតាក់សុី​ទម្លាយអារម្មណ៏មួយនេះ ចេញមកថា…!

0
36

សូមរំលឹកឡើងវិញបន្តិចផងដែរ នាយ តាក់ស៊ី គឺជាតារាកំប្លែងដ៏ល្បីឈ្មោះម្នាក់ នៅក្នុងក្រុម របស់ នាយ ពាក់មី ហើយរាល់ការសម្តែងរបស់នាយ ម្តងៗ តែងតែធ្វើឲ្យ ហ្វេនៗទំាងអស់ មិនអាចទប់សំណើចជាប់ឡើយ ជាមួយពាក្យសំដី កាយវិការ និងការលេងទឹកមុខ ដ៏ប៉ិនប្រសប់។

ស្រាប់តែថ្មីៗនេះ មហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ នារីដ៏ស្រស់ស្អាតម្នាក់បានទំលាយវីដេអូក្នុង Tik Tok បង្ហាញពីសកម្មភាព ក្នុងថ្ងៃមង្គលារការរបស់ខ្លួន និងទិដ្ឋភាពផ្អែមល្ហែមស្និតស្នាលជាច្រើនទៀត ជាមួយ នាយ តាក់ស៊ី ដែលត្រូវជាស្វាមី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញវីដេអូនេះរួច គេឃើញ បងៗសារព័ត៌មានជាច្រើនបានធ្វើការចុះផ្សាយយ៉ាងព្រោងព្រាត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឹតតែច្បាស់ថែមទៀតនោះ គេឃើញភរិយាក្រោយ របស់ នាយ តាក់ស៊ី បានចេញមុខបញ្ជាក់ថា “អរគុណបង ដែលច្បាស់លាស់ជាមួយអូន ហើយតស៊ូជាមួយគ្នាមិនមានស្តុកស្តម្ភដូចគេតែក្ដីសុខ មិនបានរៀបការធំដុំតែក៏សប្បាយចិត្តចាស់ទុំដឹងឮសងខាង”។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២១ គេឃើញ នាយ តាក់ស៊ី និងប្រពន្ធក្មេង បានចេញមុខប្រាប់ហើយ ពីមូលហេតុដែលពួកគាត់ស្រឡាញ់គ្នា ប្រាប់ទៅខាងសារព័ត៌មាន តារាញូស៍ ថា

នាយតាក់ស៊ី ៖ ខ្ញុំសរសើរ ភរិយាក្រោយរបស់ខ្ញុំ គឺគាត់ស្មោះត្រង់ ការទំនួលខុសត្រូវមើលថែរក្សាខ្ញុំទៅទីកន្លែងណាអត់ឲ្យខ្ចោះទេ អ៊ីចឹងជានិស្ស័យព្រេងរបស់យើង ធ្វើឲ្យយើងបានជួបគ្នា នៅជាតិនេះដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភរិយាក្រោយ នាយ តាក់ស៊ី ៖ សម្រាប់ខ្ញុំ មានអ្នកចូលសួរ មកស្រឡាញ់ ក៏ប៉ុន្តែខ្ញុំអត់ចាប់អារម្មណ៍ ដោយសារអី នេះមិនដឹងថាជានិស្ស័យបណ្តាលឲ្យពួកយើងជួបគ្នា ហើយមួយទៀតប្រហែលថាជាកម្មបានពួកយើងជួបគ្នា និយាយទៅអត់ដឹងដែរ លក្ខណៈដូច បុព្វេសន្និវាស អ៊ីចឹង បណ្តាលឲ្យពួកយើងបានស្គាល់គ្នា ជួបគ្នា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយទៅមនុស្សគាត់ បងប្អូនដឹងស្រាប់ហើយថា គាត់ចូលចិត្តធ្វើឲ្យគេសប្បាយប៉ុន្តែធាតុពិត ពេលចប់ការសម្តែងគឺគាត់មកផ្ទះវិញគាត់ អស់កំលាំង អត់ស្រួលខ្លួន ពេលខ្លះទៅ លេងទំាងឈឺក៏មានដែរបង តែគាត់អត់ដែលបញ្ចេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាយតាក់ស៊ី ៖ ខ្ញុំសច្ចាថា ខ្ញុំនឹងយកគាត់អស់មួយជីវិត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភរិយាក្រោយ នាយ តាក់ស៊ី ៖ សម្រាប់ខ្ញុំ ទោះបីជាគាត់ ក្លាយជាអ្វី ឬមួយក៏ទៅជាអ្វី ក៏ខ្ញុំនៅតែផ្តាច់ជ្ញាចិត្តថាកាន់ដៃគាត់ ដល់ចាស់ព្រឹទ្ធចាស់ព្រេងដែរបង ព្រោះខ្ញុំអត់បោះបង់គាត់ចោលទេ និយាយទៅគឺលក្ខណៈស្រឡាញ់គាត់ចេញពីចិត្ត អត់មានមើលទៅភាពល្បីល្បាញរបស់គាត់ទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here