មណ្ឌលគិរី៖ ក្រុមអ្នកអភិរក្សបានរកឃើញពស់ព្រៃកន្ទុយក្រហមនៅលើដើមឈើ ដែលមានកម្ពស់ ប្រមាណ ១២ម៉ែត្រពីដី និងមានទីតាំងស្ថិតនៅក្នុងដែនជម្រកសត្វព្រៃស្រែពក

0
22

មណ្ឌលគិរី៖ ក្រុមអ្នកអភិរក្សបានរកឃើញពស់ព្រៃកន្ទុយក្រហមនៅលើដើមឈើ ដែលមានកម្ពស់ ប្រមាណ ១២ម៉ែត្រពីដី និងមានទីតាំងស្ថិតនៅក្នុងដែនជម្រកសត្វព្រៃស្រែពក ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ។ ពស់ព្រៃកន្ទុយក្រហម ដែលមាន ឈ្មោះ ក្នុង គ្រួសារ ហៅថា COLUBRIDAE ឬ ហៅ តាម វិទ្យាសាស្ត្រ Gonyosoma oxycephalum ជាពស់ព្រៃកម្រនៅលើពិភពលោក មានវត្តមានរស់នៅតិចតួចណាស់នៅក្នុងប្រទេសកម្ពុជា។

ពស់ព្រៃកន្ទុយក្រហមភាគច្រើនរស់នៅលើដើមឈើ ហើយវាពូកែវាយឆ្មក់រកអាហារនៅតាមសំបុកសត្វ ជាញឹកញាប់វាក៏ត្រូវបានហ្វូងសត្វស្លាប ឡោមព័ទ្ធផងដែរ។ រាងកាយមានរាងក្រាស់ ហើយក្បាលធំទូលាយជាងដងខ្លួន។ ច្រមុះវែង ស្រការបស់វាជាទូទៅមានភាពរលោង ប៉ុន្តែពេលខ្លះអាចនឹងមើលមិនច្បាស់លាស់ និងអណ្តាតមានពណ៌ខៀវ។ ផ្នែកខាងខ្នង វាគឺជាពណ៌បៃតងដ៏ទាក់ទាញ ដែលវាមានពណ៌ស្លេក ផ្នែកខាងលើនៃក្បាលមានពណ៌បៃតងចាស់។ កន្ទុយមានពណ៌ទឹកក្រូច-ក្រហម ហើយវាមានទំហំធំប្រហែល៧គីឡូក្រាម និងប្រវែង២ម៉ែត្រទៅ ៤ម៉ែត្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here