មន្រ្តីយោធាសឹករងស្រុកត្រពាំងប្រាសាទ បាញ់សម្លាប់មន្ត្រីយោធាក្នុងអង្គភាពជា មួយគ្នាម្នាក់ក្នុងរឿងទំនាស់ពាក្យសំដីគ្នា

0
31

(ខេត្តឧត្ដរមានជ័យ,ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១)៖មន្រ្តីយោធាផ្នែកសឹករងស្រុកត្រពាំងប្រាសាទម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតជាមន្ត្រីយោធានៅអង្គភាពជា មួយគ្នា ដែរបានរងរបួស ក្នុងករណីផឹកស្រាស្រវឹងទាស់ពាក្យសំដីគ្នារហូតឈាន ដល់ ការបាញ់ប្រហារគ្នា។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាអំឡុងម៉ោង១០និង៣០នាទី ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅចំណុច(GPS)លេខ VA2388 ចំណុចអូរស្វាយ នៅ លើភ្នំដងរែក ក្បែរព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ជនដៃដល់ជាមន្រ្តីយោធាដែលបានបាញ់មន្រ្តីយោធាដូចជាគ្នានោះមានឈ្មោះ ឆៃ សុផៃ មានតួនាទីជានាយរងកងអនុសេនាធំនៃផ្នែកសឹករងស្រុកត្រពាំងប្រា សាទ មានទីលំនៅភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ ។ជននេះបានប្រើកាំភ្លើងខ្លីម៉ាកK៥៤ បាញ់ចំនួន១គ្រាប់ ទៅលើមន្រ្តីយោធានៅអង្គភាពជាមួយគ្នាឈ្មោះ ជ្រិន ស្រិន ហៅហេង មានតួនាទីជានាយ
កងអនុសេនាតូច នៃផ្នែកសឹករងស្រុក មានទីលំនៅភូមិទួលស្រឡៅ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ បណ្តាលឲ្យចំក្បាលស្លាប់ភ្លាមៗ។

តាមការរៀបរាប់ពីមន្រ្តីយោធាដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនសង្ស័យ និងជនរងគ្រោះ ជាមន្រ្តីយោធានៅអង្គភាពជាមួយគ្នា ដែលនៅមុនកើតហេតុមានការផឹកស៊ីក្លែមជ្រូកព្រៃតាំងពីក្បាលល្ងាចរហូតដល់ស្រវឹង ក៏មានការប្រកែកពាក្យសំដីគ្នាយ៉ាងខ្លាំង ហើយជនរងគ្រោះក៏ទៅដេកបាត់ទៅ។
ចំណែកជនសង្ស័យឈ្មោះ ឆៃ សុផៃ បានទៅយកកាំភ្លើងខ្លីម៉ាកK៥៤ មកបាញ់ទៅលើជនរងគ្រោះពីមុខចំនួន ១គ្រាប់ ដែលកំពុងដេកក្នុងអង្រឹងបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។ពេលនោះ មន្រ្តីយោធាដែលនៅក្បែរកន្លែងកើតហេតុ បាននាំគ្នាចាប់ជនដៃដល់មានការប្រតាយប្រតប់គ្នា ដណ្តើមកាំភ្លើងក៏រាលកៃ១គ្រាប់ទៀត ហើយធ្វើឲ្យដៃឆ្វេងជនដៃដល់ឈ្មោះ ឆៃ សុផៃ បោកនឹងថ្មបណ្តាលឲ្យរង
របួស។
ក្រោយកើតហេតុជនដៃដល់បានរត់គេចខ្លួនចុះពីភ្នំ ហើយត្រូវបានកម្លាំយោធា សឹងរងស្រុកត្រពាំងប្រាសាទ តាមចាប់បាននៅវេលាម៉ោង២ទៀបភ្លឺថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចចង្កេះភ្នំដងរែក។ រួចនាំខ្លួនជនសង្ស័យទៅទីបញ្ជាការផ្នែកសឹងរងស្រុក ហើយបញ្ជូនបន្តទៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹងរងខេត្តឧត្តរមានជ័យ ដែលស្ថិតនៅក្រោមគ្រប់គ្រងនៃជំនាញ(ក២)យោធា។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានកម្លាំងយោធាសឹករងស្រុកត្រពាំងប្រាសាទ នាំយកទៅផ្ទះរបស់ជនរងគ្រោះនៅចំណុចទួល(៩៣) ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដើម្បីឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។

លោកវរសេនីយ៍ទោ ស៊ុន បូរ៉ាន់ មេបញ្ជាការផ្នែកសឹងរងស្រុកត្រពាំងប្រាសាទ ឲ្យដឹងនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា បុគ្គលឈ្មោះ ឆៃ សុផៃ មានតួនាទីជាអនុប្រធានកងអនុសេនាធំដែលប្រព្រឹត្តខុសច្បាប់ នៃកងយោធពលខេមរភូមិន្ទបាញ់សម្លាប់មន្រ្តីយោធាដូចគ្នា លោកបានបញ្ជាឲ្យកម្លាំងនាំខ្លួនទៅទីបញ្ជាការយោធាខេត្តឧត្តរមានជ័យ និងប្រគល់ទៅឲ្យអយ្យការសាលាដំបូងខេត្តឧត្តរមានជ័យ អនុវត្តន៍ទោសទៅតាមច្បាប់ប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here