មិនទាន់មាន​ចំណាត់ការ រឿង​អាជីវកម្ម​អាចម៍ដី នៅ​ស្រុក​កណ្តាលស្ទឹង​, អភិបាលខេត្ត រង់ចាំ​លទ្ធផល អង្គភាព​ជំនាញ ចុះ​ពិនិត្យ​

0
30

ភ្នំពេញៈ រដ្ឋបាល ខេត្តកណ្តាល នៅ មិនទាន់មាន ចំណាត់ការ អ្វី ទៅលើ អភិបាល ស្រុក កណ្តាលស្ទឹង និង ក្រុម ឈ្មួញ ជីករណ្តៅ ដី យ៉ាងជ្រៅ និង បាន បង្ក ហានិភ័យ យ៉ាងខ្លាំង ដល់ ប្រជាពលរដ្ឋ ដែល រស់នៅ តំបន់ បឹង ទ្រា ភូមិ ទ្រា ភូមិ ត្រស់ និង ភូមិ មាត់បឹង ឃុំ ទ្រា ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល នៅឡើយ ទេ ដោយ លោក បាន បញ្ជាក់ថា រង់ចាំ របាយការណ៍ ពី ខាង ជំនាញ ដែល ចុះ ពិនិត្យ លើ ករណីនេះ ។

លោក គង់ សុ ភ័ ណ្ឌ អភិបាលខេត្ត កណ្តាល បាន ប្រាប់ រស្មី កម្ពុជា នៅ ថ្ងៃទី ២ ខែវិច្ឆិកា នេះ ថាៈ ចំពោះ ករណីនេះ ទុក ឲ្យ អង្គភាព ជំនាញ ពិនិត្យ និង រាយការណ៍ មក សិន ហើយ លោក នឹង ពិនិត្យមើល បញ្ហា នេះ ។

ប្រជាពលរដ្ឋ បាន រិះគន់ យ៉ាងខ្លាំង ទៅលើ អាជីវកម្ម អាចម៍ដី ស្ថិតនៅ តំបន់ បឹង ទ្រា ភូមិ ទ្រា ភូមិ ត្រស់ និង ភូមិ មាត់បឹង ឃុំ ទ្រា ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល ដែល ក្រុម ឈ្មួញ ជីករណ្តៅ ដី យ៉ាងជ្រៅ និង បាន បង្ក ហានិភ័យ យ៉ាងខ្លាំង ដល់ ប្រជាពលរដ្ឋ ដែល រស់នៅ តំបន់ នោះ ដោយ កាលពីដើមឆ្នាំ ២០២១ បាន បណ្តាល ឲ្យ ក្មេងប្រុស ពីរ នាក់ ស្លាប់ ដែល មកដល់ពេលនេះ មិនទាន់ ទទួលបាន ដំណោះស្រាយ នៅឡើយ ។

ប្រភព ច្បាស់ ការណ៍ បាន ទម្លាយ ថាៈ អាជីវកម្ម អាចម៍ដី កាយ ដល់ ក្បាល ប្រែ ត នេះ គឺ ស្ថិត ក្រោមរូបភាព ស្របច្បាប់ ដែល អាជ្ញា បណ្ណ អនុញ្ញាត ពី ក្រសួង រ៉ែ និង ថាមពល និង រូប ភាពមិន ស្របច្បាប់ ផង ដែល ភាគច្រើន ត្រូវបាន កាង ពីក្រោយ ដោយ លោក អ៊ូច សៅ វឿន អភិបាលស្រុក កណ្តាលស្ទឹង និង បក្ខពួក របស់ខ្លួន ។

មន្ត្រី សាលាខេត្ត កណ្តាល បាន បង្ហើប ឲ្យ ដឹងថាៈ មាន ក្រុមហ៊ុន ឯកជន ចំនួន ពីរ ទទួលបាន ការអនុញ្ញាត ឲ្យ ធ្វើ អាជីវកម្ម អាចម៍ដី នៅ ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល ដោយ ក្រសួង រ៉ែ និង ថាមពល គឺ ១- ក្រុមហ៊ុន អិ ល ប៊ី អិន គ្រុប ឯ . ក (LBN Group Co.,Ltd.) ទទួលបាន ការអនុញ្ញាត ឲ្យ ធ្វើ អាជីវកម្ម អាចម៍ដី ( ស្តា របឹង ) នៅ តំបន់ បឹង ទ្រា ភូមិ ទ្រា ភូមិ ត្រស់ និង ភូមិ មាត់បឹង ឃុំ ទ្រា ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល រយៈពេល ២ ឆ្នាំ រហូតដល់ ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២២ ដោយ អាជ្ញា បណ្ណ លេខ ០១១៦ រថ . អធរ . អប ចុះ ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២០ របស់ ក្រសួង រ៉ែ និង ថាមពល ។ ២- ក្រុមហ៊ុន ឃី ង ឡាក់ គី ឯ . ក (King Lucky Co.,Ltd.) ទទួលបាន ការអនុញ្ញាត ឲ្យ ធ្វើ អាជីវកម្ម អាចម៍ដី ( ស្តា របឹង ) នៅ តំបន់ បឹង ទ្រា ភូមិ រោង គោ ភូមិ មាត់បឹង ភូមិ ត្រស់ និង ភូមិ កាប់ លាវ ឃុំ ទ្រា ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល រយៈពេល ២ ឆ្នាំ រហូតដល់ ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២២ ដោយ អាជ្ញា បណ្ណ លេខ ០០៥៨ រថ . អធរ . អប និង លេខ ០០៥៩ រថ . អធរ . អប ចុះ ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២០ របស់ ក្រសួង រ៉ែ និង ថាមពល ។

ប្រភព ដដែល បាន បន្តថាៈ ដី នៅ តំបន់ ស្ទឹងតូច ហៅ បឹង រំលិច ឃុំ រលាំង កែន ទំហំ ប្រមាណ ១០ ហិកតា ដែលជា ដី រដ្ឋ មិនទាន់ ចុះបញ្ជី ត្រូវបាន អភិបាលស្រុក កណ្តាលស្ទឹង សមគំនិត និង បើកដៃ ឲ្យ ក្រុម ឈ្មួញ ធ្វើ អាជីវកម្ម អាចម៍ដី រហូតដល់ មានការ ប៉ះពាល់ លំនៅឋាន របស់ អ្នកភូមិ បង្ក ការក្តៅក្រហាយ ពី អ្នកភូមិ យ៉ាង សម្បើម ដោយ អភិបាលស្រុក ទទួលបាន លាភ សក្តា រៈ ចូល ហោប៉ៅ ផ្ទាល់ខ្លួន ។
ប្រជាពលរដ្ឋ បាន សំណូមពរ ឲ្យ អភិបាល ខេត្តកណ្តាល ក៏ដូចជា ក្រសួង រ៉ែ និង ថាមពល មេត្តា ពិនិត្យមើល លើ ការ អាជីវកម្ម អាចម៍ដី និង រ៉ែ ខ្សាច់ នៅ ភូមិសាស្ត្រ ស្រុក កណ្តាលស្ទឹង នេះ ផង ។
លោក អ៊ូច សៅ វឿន អភិបាលស្រុក កណ្តាលស្ទឹង មិនអាច សុំ ការអត្ថាធិប្បាយ បានទេ ពាក់ព័ន្ធ ករណី ខាងលើនេះ ។ ចំណែក ប្រធាន មន្ទីរ រ៉ែ និង ថាមពល ក៏ មិនអាច សុំ ការ អត្ថាធិប្បាយ បានដែរ ៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here