ប្រទេស ចិន រៀបចំ ជា ថ្មី គម្រោង ក្រវ៉ាត់ ផ្លូវ ពាណិជ្ជកម្ម

0
35

ថាមពល ស្អាតជា ការ យក ចិត្តទុកដាក់ ថ្មីរបស់ ប្រទេសចិន លើ គម្រោង ក្រវ៉ាត់ ផ្លូវ ពាណិជ្ជកម្ម ហៅ BRI ដែល មាន គោលដៅស្ថាបនា គម្រោង ស្តារ ហេដ្ឋា រចនា សម្ព័ន្ធ មួយ ចំនួនពី អាស៊ីទៅអឺរ៉ុប។ ចំណាត់ការ ថ្មី នេះយកចិត្តទុកដាក់ ច្រើន ជាង មុន អំពី បរិស្ថាន បាន នាំ ឱ្យ មានការយក ចិត្ត ទុកដាក់ ពី ប្រទេសប្រមាណ ៧០ ដែល នឹង ទទួល បាន ហេដ្ឋារចនាសម្ព័ន្ធថ្មីពី ប្រទេស ចិន ដែល មានសេដ្ឋកិច្ច ធំ ក្នុង អាស៊ី ជា ថ្នូរ នឹង ការពង្រីក ពាណិជ្ជកម្ម។ ចំណាត់ការ ថ្មី នៃ កិច្ច ខិតខំ ប្រឹងប្រែង រយៈពេល ៨ឆ្នាំ របស់ ចិន មាន ទឹកប្រាក់ ១,២ ទ្រី លាន ដុល្លារ កើតមានឡើងនៅ ក្រោយ មាន បញ្ហាក្នុងផ្នែក ខ្លះនៃ តំបន់ អឺរ៉ុប អាស៊ីដែល កំពុង អនុវត្ត គម្រោង ទាំង នោះ។ នៅ ពេល នេះ ប្រទេសចិន ដែល យក ចិត្តទុកដាក់ លើបញ្ហា អាកាសធាតុ កខ្វក់ ក្នុង ប្រទេស កំពុង រៀបចំ BRI ថ្មី ដែល នឹង ផ្តោតការយកចិត្ត ទុកដាក់លើ គម្រោង មិន មាន ផល ប៉ះពាល់ ដល់ បរិស្ថាន ជា ជាង លើ រោងចក្រ អគ្គិសនី ដើរ ដោយ ធ្យូង ថ្ម ដែល នាំ ឱ្យអាកាសធាតុ កខ្វក់។ គម្រោង ក្រវ៉ាត់ ផ្លូវ ពាណិជ្ជកម្ម ថ្មី នេះ នឹង នៅ តែធ្វើ ឱ្យ ចិន សម្រេច គោលដៅ ក្នុង ការ ពង្រីកផ្លូវ ពាណិជ្ជកម្ម ក្នុង អឺរ៉ុប អាស៊ី តាមរយៈ កំពង់ផែ ផ្លូវ រទេះ ភ្លើង និង រោងចក្រ អគ្គិសនីថ្មីៗ។ គម្រោង ក្រវ៉ាត់ ផ្លូវ ពាណិជ្ជកម្ម ទីពីរ ត្រូវបាន ប្រកាសក្នុង ប្រទេស ចិន កាល ពី ថ្ងៃទី១៨ ខែតុលា ត្រូវ ចំពេលជា មួយសន្និសីទ ស្តី ពីការ ប្រែប្រួល អាកាសធាតុរបស់ អង្គការ សហ ប្រជាជាតិ ឆ្នាំ២០២១ ហៅ COP26 ដែល ប្រព្រឹត្ត ទៅ ពី ថ្ងៃ អាទិត្យ ទី៣១ ខែតុលា រហូតដល់ ថ្ងៃទី១២ ខែ វិច្ឆិកា ក្នុង ក្រុង Glasgow ប្រទេស ស្កុតឡែន។ ចិន អាចប្រើវេទិកា នេះ ដើម្បីបង្ហាញ សេចក្តី លម្អិត នៃ ផែនការ របស់ ខ្លួន។ លោក Rajiv Biswas ប្រធានអ្នក សេដ្ឋកិច្ច សម្រាប់តំបន់ អាស៊ី-ប៉ាស៊ីហ្វិក នៃ ក្រុមហ៊ុនស្រាវជ្រាវ អំពី ទី ផ្សារ IHS Markit បាន និយាយ ថា៖ «ការប្តូរ គោល នយោបាយ ចិន ទៅ កាន់ BRI មួយ ដែល គិត ពី បរិស្ថានច្រើន ជាង មុន ឆ្លុះ បញ្ចាំងឱ្យ ឃើញពីការ ប្តេជ្ញា របស់ ចិន នៅក្នុងការងារ កុំឱ្យមាន ការ សាយភាយ ឧស្ម័ន កាបូនមុន ឆ្នាំ២០៦០ និងការ ប្តេជ្ញា របស់ ប្រទេស នេះ ក្នុង ការអនុវត្ត អន្តរកាលបរិស្ថានស្អាត នៅ ក្នុង សេដ្ឋកិច្ច ក្នុង ប្រទេស ចិន»។ លោក Rajiv Biswas បាន ថ្លែង ទៀតថា៖ «ម្យ៉ាងទៀត ការប្តូរគោលនយោបាយ ចិន ក៏ ឆ្លុះ បញ្ចាំងឱ្យ ឃើញអាទិភាព គោលនយោបាយ ចំពោះថាមពលកកើត ជា ថ្មី និង គោល នយោបាយអភិវឌ្ឍន៍ ប្រកប ដោយ ចីរភាព ដោយ ប្រទេស ដៃគូភាគ ច្រើន ក្នុង គម្រោង BRI របស់ ប្រទេស ចិន»។ គម្រោង ក្រវ៉ាត់ ផ្លូវ ពាណិជ្ជកម្ម ចិន បាន ជួយ លើក កម្ពស់ សេដ្ឋកិច្ច នៃ ប្រទេស កំពុង អភិវឌ្ឍ ចាប់តាំង ពី ប្រទេស កាហ្សាក់ស្ថាន ទៅ ដល់ ប្រទេស ទំនើប ជាង នេះ ដូចជា ប្រទេសព័រទុយហ្គាល់ ជាដើម។ BRI ក៏បាន ធ្វើឱ្យ សហរដ្ឋ អាមេរិក ជា គូប្រជែងរបស់ ចិន ដែល គ្មាន កម្មវិធី ដូចនេះថម ថយ កម្លាំង ចិត្តដែរ៕ (AFP ថ្ងៃទី០៣ ខែវិច្ឆិកា)

LEAVE A REPLY

Please enter your comment!
Please enter your name here