ពួ.ក ថៃ វាយករូបទៅកាត់តអញ្ចឹងហើយ ពេជ្រ សោភា មិនខឹងបែរជានិយាយបែបនេះវិញថា

0
142

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីកំពូលតារាចម្រៀងអ្នកនាង ពេជ្រ សោភា
ដែលកាលពីពេលថ្មីៗនេះអ្នកនាងក៏បានចូលរួមធ្វើជាគណៈកម្មការម្នាក់ក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០២១
នេះដែលទើបតែបញ្ចប់ទៅកាលពីប៉ុន្មានថ្ងៃមុននេះ។

ជាក់ស្ដែងផងដែរនោះក្រោយបញ្ចប់ការប្រកួតអ្នកនាង ពេជ្រ សោភា
ត្រូវបានមហាជនច្រើនសរសើរពីអ្នកនាងមិនដាច់ពីមាត់ដោយសារតែសម្រស់របស់អ្នកនាងក្នុងកម្មវិធីពិតជាស្រស់ស្អាតខ្លាំង
ជាមួយឈុតក្រមារខ្មែរបែបនេះទំនើប ដែលធ្វើអោយមហាជនពេញចិត្តជាខ្លាំងរហូតមានការចុចស៊ែររាប់ពាន់នាក់

ក្នុងនោះក្នុងការសម្ដែងរបស់អ្នកនាងថ្ងៃផ្ដាច់ព្រ័ត្រនោះគឺជាអ្នកនាងបានជ្រើសរើសបទ មកុដស្ត្រី សម្ដែងអមជាមួយនិងល្ខោនខោលខ្មែរយ៉ាងអស្ចារ្យ
ដែលធ្វើអោយមហាជននៅទីនោះហោរកក្រើកឆាកតែម្ដង ដែលក្រោយឃើញបែបនេះមហាជនជាច្រើនបានបង្ហាញអារម្មណ៍ពេញចិត្តនូវការសម្ដែងមួយនេះជាខ្លាំងផងដែរ។

ដោយឡែកទៀតសោតក្រោយបញ្ចប់ការប្រកួតមិនទាន់បានប៉ុន្មានផងនោះ ស្រាប់តែមានគណនីហ្វេសប៊ុកជនជាតិថៃមួយបានយកតូបរបស់អ្នកនាងទៅកាត់តយ៉ាងលេងសើច មិនចាំយូរពេលនេះអ្នកនាង ពេជ្រ សោភា ក៏បានចុចស៊ែរបន្តហើយមិនត្រឹមតែមិនខឹងទេ ថែមទាំងបាននិយាយបែបនេះទៀតថា ៖ នាំឯងសើចទាំងយប់ អត់បានខឹងជាមួយទេ គូទ Gold សាហាវបោះគេយាយ អរគុណហើយជួយផ្សាយក្រម៉ាខ្មែរ
Best and me look so cute៕

LEAVE A REPLY

Please enter your comment!
Please enter your name here