មនុស្ស​ប្រុស​ស្រី ៧ នាក់ បាន​ស្លាប់ ដោយសារ​ក្រឡាប់​រថយន្ត ចូល​ស្នាមភ្លោះ​

0
31

កំ ពតៈ មនុស្ស ក្មេង ចាស់ ប្រុស ស្រី ៧ នាក់ បាន ស្លាប់ ដោយសារ រថយន្ត មួយគ្រឿង បែក កង់ ពេល កំពុង បើកបរ ដោយ ល្បឿន លឿន រួច ក្រឡាប់ ចូលក្នុង ស្នាមភ្លោះ ដែលមាន ទឹក ពោរពេញ ។
ហេតុការណ៍ នេះ បានកើត ឡើង ក្នុង ទឹកដី ភូមិ ល្អាង ឃុំ ល្អាង ស្រុក ដងទង់ ខេត្តកំពត នា រសៀល ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២១ ។ កម្លាំង សមត្ថកិច្ច នៃ អធិការដ្ឋាន នគរបាល ស្រុក ដងទង់ កំពុង ធ្វើ កិច្ចការ នេះ យ៉ាង សស្រោកសស្រាំ ៕


បើ យោងតាម សេចក្តីរាយការណ៍ បឋម នៅ កន្លែងកើតហេតុ បានឱ្យដឹងថា រថយន្ត របស់ ជនរងគ្រោះ បានធ្វើ ដំណើរ ពី ទិសខាងកើត មក ទិស ខាងលិច បើកបរ ក្នុង ល្បឿន យ៉ាង លឿន ហើយ បាន បែក កង់ រថយន្ត ក្រឡាប់ ចូល ក្នុង ប្រឡាយទឹក បណ្តាលឱ្យ មនុស្ស នៅក្នុង រថយន្ត ទាំង ៧ នាក់ បាន ស្លាប់ ទាំងអស់ តែម្តង ។
ជនរងគ្រោះ ដែល ស្លាប់ ក្នុងករណី គ្រោះថ្នាក់ ចរាចរណ៍ ក្រឡាប់ រថយន្ត នេះ មាន ប្រុស ៤ នាក់ ស្ត្រី ៣ នាក់ និង កុមារី ម្នាក់ ។ សម្រាប់ សាកសព ជនរងគ្រោះ ទាំង ៧ នាក់ នេះ នៅ មិនទាន់ ស្គាល់ អត្តសញ្ញាណ នៅឡើយ ទេ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here