ៅក្រម សម្រេច​ឃុំខ្លួន មេបញ្ជាការ​កងរាជអាវុធហត្ថ ក្រុង​ក្រចេះ និង​បក្ខពួក ដោយ​ចោទប្រកាន់​៣​បទល្មើស បន្ទាប់ពី​ប្រើ​ហិង្សា​លើ​ក្មេងស្រី​២​នាក់ ដែលជា​កូនឈ្នួល​

0
41

ក្រចេះ ៖ អ្នកនាំពាក្យ សាលាដំបូង និង អយ្យការ អម សាលាដំបូង ខេត្តក្រចេះ បានចេញ សេចក្តីប្រកាស ព័ត៌មាន នៅ រសៀល ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១ បញ្ជាក់ថា ចៅក្រម ស៊ើបសួរ សម្រេច ឃុំខ្លួន បណ្តោះអាសន្ន ឈ្មោះ ទេព ហ៊ុយ មេបញ្ជាការ កងរាជអាកងរាជអាវុធហត្ថក្រុងក្រចេះ ពីបទ « ទារុណកម្ម និង អំពើ ឃោរឃៅ មាន ស្ថាន ទម្ងន់ទោស ទាក់ទង នឹង ជនរងគ្រោះ , ហិង្សា ដោយ ចេតនា មាន ស្ថាន ទម្ងន់ទោស ទាក់ទង នឹង ជនរងគ្រោះ , គំរាមកំហែង ថា នឹង សម្លាប់ តាម បញ្ញា តិ មាត្រា ២១១, ២១៩,២៣៣ នៃ ក្រមព្រហ្មទណ្ឌ និង បក្សពួក និង ឈ្មោះ គឹម សុវណ្ណ រិ ទ្ធ ពីបទ « ហិង្សា ដោយ ចេតនា មាន ស្ថាន ទម្ងន់ទោស ទាក់ទង នឹង ជនរងគ្រោះ » ។
សូមបញ្ជាក់ថា ការឃាត់ខ្លួន ជនសង្ស័យ ទាំង ២ នាក់ ខាងលើ គឺធ្វើឡើង បន្ទាប់ពី មាន បញ្ជា ផ្ទាល់ របស់ នាយ ឧ ត្ត ម សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ រង ក ង យោធពល ខេ ម ភូមិន្ទ និង ជា មេបញ្ជាការ កងរាជអាវុធហត្ថ លើ ផ្ទៃ ប្រទេស បន្ទាប់ពី បែកធ្លាយ ករណី ប្រើ អំពើហិង្សា លើ ក្មេងស្រី ២ នាក់ ជា កូនឈ្នួល បម្រើ នៅផ្ទះ បណ្តាលឱ្យ រងរបួស ចូល សម្រាក ពេទ្យ កាលពី ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២១ ។
សូម មើល ព័ត៌មាន លម្អិត ក្នុង សេចក្តីប្រកាស ព័ត៌មាន នៅ ខាងក្រោម :

LEAVE A REPLY

Please enter your comment!
Please enter your name here