កូនប្រុស ផឹកស្រា​ស្រវឹង គំរាម​សម្លាប់​ឪពុក ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

0
28

កណ្ដាល ៖ កូនប្រុស ជា មុខសញ្ញា ប្រើប្រាស់ គ្រឿងញៀន ម្នាក់ បន្ទាប់ពី ផឹកស្រា ស្រវឹង រករឿង ឪពុក ឈានដល់ គំរាមថា នឹង សម្លាប់ ឪពុក ទៀតផង ជាហេតុ ធ្វើ ឲ្យ ឪពុក ទ្រាំ នឹង ទង្វើ របស់ កូន ពុំបាន ក៏ សម្រេចចិត្ត ប្តឹង សមត្ថកិច្ច ប៉ុស្តិ៍នគរបាល រដ្ឋបាល ព្រែក គយ ចាប់ខ្លួន នៅ ព្រឹក ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅ ចំណុច ភូមិ ក្នុង ព្រែក ឃុំ ព្រែក គយ ស្រុក ស្អាង ខេត្តកណ្ដាល ។


មន្ត្រីនគរបាល ស្រុក ស្អាង បាន ឲ្យ ដឹងថាៈ ជនរងគ្រោះ ឈ្មោះ ឆុន ឆេង អាយុ ៦១ ឆ្នាំ មុខរបរ ជា កសិករ មាន លំនៅ ភូមិ ក្នុង ព្រែក ឃុំ ព្រែក គយ ស្រុក ស្អាង ខេត្តកណ្ដាល ( ត្រូវជា ឪពុក បង្កើត ) ។ ជនសង្ស័យ ឈ្មោះ ឆេង ប៊ុន ឈឿន អាយុ ៣៥ ឆ្នាំ មុខរបរ កសិករ ( មាន ផ្ទុក នូវ សារធាតុ ញៀន ) មាន លំនៅ ភូមិ ក្នុង ព្រែក ឃុំ ព្រែក គយ ស្រុក ស្អាង ខេត្តកណ្ដាល ( ត្រូវជា កូនប្រុស បង្កើត ) ។
វត្ថុតាង ចាប់យក មានៈ ស្ន ផ្លែ ៥ ចំនួន ១ , កាំបិតផ្គាក់ ១ ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here