កូន​គោ​ចម្លែក​កើតមក​មាន​ជើង​៦​នៅ​ស្រុក​សំរោង​ទង ត្រូវបាន​អ្នកភូមិ​ទៅ​គោរពបូជា​

0
25

កំពង់ស្ពឺ ៖ កូន គោមួយ ក្បាល ដែល កើតមក មាន ជើង ដល់ ទៅ ៦ ស្ថិតក្នុង ភូមិ ចាក់ កាំបិត ឃុំ វល្លិ សរ ស្រុក សំរោង ទង ខេត្តកំពង់ស្ពឺ ។
បើតាម សម្តី ម្ចាស់ កូន គោ មានឈ្មោះ ហឹម ហ៊ីម ភេទ ប្រុស អាយុ ៥៥ ឆ្នាំ និង ប្រព ន្ឋ មានឈ្មោះ ប៉ុល នី អាយុ ៤៥៤ ឆ្នាំ រស់នៅ ក្នុងភូមិ ឃុំ ខាងលើ បាន និយាយថា កូន គោ នេះ បានកើត តាំងពី យប់ ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២១ តែ គាត់ អត់ ដឹងថា កូន គោ គាត់ ជើង ៦ នោះទេ រហូតដល់ ព្រឹក ថ្ងៃ បន្ទាប់ ទើប គាត់ ដឹងថា កូន គោ របស់គាត់ មាន ជើង រហូតដល់ ៦ ដែល ជើង ២ ទៀត ដុះ ចេញពី បូក ខាងឆ្វេង ជាប់ គ្នា ដោយមាន ភ្លៅ មួយ តែ ប្រអប់ជើង ២ ។
ម្ចាស់ គោ បាន បញ្ជាក់ទៀតថា ក្រោយពី កើត រួច បងប្អូន អ្នកភូមិ បាននាំគ្នា ដុត ធូ ក ទៀន សុំ សេចក្តីសុខ សេចក្តីចំរើន តាម ជំនឿ រៀងៗ ខ្លួន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here