អក​ត្រី​ក្បាល​ប្រផេះ​ប្រភេទ​បក្សី​ជិត​ទទួលរង​ការគំរាមកំហែង ក៏មានវត្តមាន​នៅ​កម្ពុជាដែរ

0
26

ដោយ ចែករំលែក ចំណេះដឹង តាម បណ្តាញ សង្គម ហ្វេ ស ប៊ុ កនៅ ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២១ នេះ លោក នេត្រ ភក្ត្រា ពណ៌នា ថា អក ត្រី ក្បាល ប្រផេះ មានឈ្មោះ ជា ភាសា អង់គ្លេស Grey-headed Fish-Eagle និង ឈ្មោះ វិទ្យាសាស្ត្រ ហៅថា Ichthyophaga icthyaetus ។ អក ត្រី ក្បាល ប្រផេះ ជា ប្រភេទ ជិត ទទួលរង ការគំរាមកំហែង លើ ពិភពលោក ចុះ ក្នុង បញ្ជី ក្រហម របស់ IUCN ហើយ ប្រភេទ នេះ មាន វត្ត មាននៅ ឥណ្ឌា នេ ប៉ាល់ ស្រីលង្កា បង់ ក្លា ដេ ស មី យ៉ាន់ ម៉ា ហ្វីលីពីន ថៃ ឡាវ វៀតណាម ម៉ាឡេស៊ី សង្ហ បូរី ប្រ៊ុយណេ ឥណ្ឌូនេស៊ី និង កម្ពុជា យើង ។ វា មាន ប្រវែង ខ្លួន ៦៩-៧៤ ស . ម មាឌធំ កវែង ជាង អក ដទៃ ក្បាល ប្រផេះ សម្បុរ ត្នោត ចាស់ ចុងកន្ទុយ ខ្មៅ ពោះ និង កន្ទុយ ស ដើមទ្រូង ពណ៌ ត្នោត ចាស់ ស្លាប ផ្នែក ក្រោម ពណ៌ ខ្មៅ ។


ទីជម្រក ៖ ត្រពាំង ស្ទឹង ព្រៃ លិច ទឹក ទន្លេធំៗ ជាពិសេស នៅ តំបន់ បឹង ទន្លេសាប ហើយ ចំណី របស់ វា គឺ ត្រី និង ប្រភេទ ពស់ ទឹក ។
រដូវ បន្ត ពូជ ៖ ចាប់ពី ខែវិច្ឆិការ ដល់ ខែកុម្ភៈ មាន ពង តែ ២ ប៉ុណ្ណោះ ។ ការរស់នៅ របស់ សត្វ ប្រភេទ នេះ ត្រូវការ ដែន ធំ ហេតុដូចនេះ ការបាត់បង់ ទីជម្រក និង ចំណីអាហារ គឺជា ការគំរាមកំហែង ដ៏ ខ្លាំង បំផុត មកលើ ប្រភេទ នេះ ។


តាមរយៈ ការអនុវត្ត កម្មវិធី ពិនិត្យ អង្កេត តាមដាន ចំនួន ប្រភេទ នេះ នៅ តំបន់ រ៉ា ម សារ ព្រែក ទាល់ លើ ទំហំ ផ្ទៃដី ជាង ២ ម៉ី ន ហិកតា មាន វត្តមាន សត្វ ប្រភេទ នេះ ប្រមាណ ជា ៤០ គូ កំពុង រស់នៅ និង បន្ត ពូជ ។ អក ត្រី ក្បាល ប្រផេះ នេះ ក៏មាន វត្ត មាននៅ តំបន់ការពារធម្មជាតិ ផ្សេងទៀត ដែរ ។ បច្ចុប្បន្ន អ្នក អភិរក្ស បាន និង កំពុង បន្ត សិក្សា ស្រាវជ្រាវ បន្ថែមទៀត លើរ ភេទ បក្សី អក ត្រី ក្បាល ប្រផេះ នេះ ។ គេ មិនទាន់ ដឹងថា អក ត្រី ក្បាល ប្រផេះ នេះ មាន ចំនួន ប៉ុន្មាន ពិតប្រាកដ នៅ កម្ពុជា ទេ តែ ចំនួន សរុប ទូទាំង ពិភពលោក មាន ចន្លោះ ពី ១០ ០០០ ទៅ ១០០ ០០០ ក្បាល ៕

LEAVE A REPLY

Please enter your comment!
Please enter your name here