ក្ងោក​បៃតង​មាន​ចំនួន​កើនឡើង​នៅ​កម្ពុជា​

0
36

ភ្នំពេញៈ ក្ងោក បៃតង មាន ចំនួន កើនឡើង នៅ កម្ពុ ជាមាន ចន្លោះ ពី ពីរពាន់ ទៅ បី ពាន់ ក្បាល នៅ តំបន់ ការពារ ធម្មជាតិ កម្ពុជា ។ នេះ បើតាម ការបញ្ជាក់ របស់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង ជា អ្នកនាំពាក្យ ក្រសួងបរិស្ថាន ។


ក្ងោក ជា ប្រភេទ សត្វ ស្លាប ត្រូវបាន គេ ចាត់ទុកជា ប្រភេទ សត្វ កម្រ ដែល ស្ថិតក្នុង បញ្ជី ក្រហម រងគ្រោះ ជិត ផុត ពូជ នៅលើ ពិភពលោក ប៉ុន្តែ ត្រូវបាន ប្រទះ ឃើញថា មាន ចំនួន កើនឡើង នៅ ប្រទេស កម្ពុជា ។ តាម ការសិក្សា របស់ អ្នកជំនាញ បច្ចុប្បន្ននេះ ពិភពលោក នៅមាន សត្វ ក្ងោក ពេញវ័យ ចន្លោះ ពី ១៥ ០០០ ទៅ ២០ ០០០ ក្បាល ហើយ កម្ពុជា ត្រូវបាន គេ វាយតម្លៃថា មាន សត្វ ក្ងោក បៃតង ដែលជា ប្រភេទ សត្វ កម្រ ច្រើនជាងគេ នៅលើ ពិភពលោក ដោយមាន ចំនួន ចន្លោះ ពី ២ ០០០ ទៅ ៣ ០០០ ក្បាល ។ សម្រាប់ ប្រទេស មួយចំនួនទៀត ដូចជា ប្រទេស ចិន វៀតណាម ថៃ ឡាវ និង ឥណ្ឌូនេស៊ី ត្រូវបាន ប៉ាន់ ស្មានថា មាន ចំនួន សត្វ ក្ងោក ក្រោម ១ ០០០ ក្បាល ក្នុងប្រទេស នីមួយៗ ។

អ្នកនាំពាក្យ ដដែល បញ្ជាក់ថា ដើម្បី ថែរក្សា ប្រភេទ ពូជ សត្វ កម្រ នេះ ឱ្យបាន គង់វង្ស ក្រសួងបរិស្ថាន ស្នើ ដល់ ប្រជាពលរដ្ឋ ទាំងអស់ ចូលរួម ក្នុង កិច្ចការ អភិរក្ស បញ្ឈប់ ការបរិភោគ សាច់សត្វ និង បន្ត ផ្សព្វផ្សាយ និង បណ្តុះ ស្មារតី ស្រឡាញ់ សត្វព្រៃ ក្នុងចំណោម ពលរដ្ឋ ក្នុង សហគមន៍ និង បញ្ឈប់ ការដាក់ អន្ទាក់ និង ការ បរបាញ់ ប្រភេទ សត្វ កម្រ ទាំងនេះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here