បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​ពីបទ​ប្លន់​ និង​រំលោភ​សេពសន្ថវៈ​

0
38

កំ ពតៈ សមត្ថកិច្ច នៃ ស្នងការដ្ឋាន នគរបាល ខេត្តកំពត នា រសៀល ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២១ បាន បញ្ជូនទៅ សាលាដំបូង ជនសង្ស័យ ម្នាក់ ក្នុងចំណោម បក្ខពួក បីនាក់ ដែល រួមគ្នា ប្លន់ និង រំលោភ សេពសន្ថវៈ លើ កុមារី ពីរ នាក់ ជា បងប្អូន បង្កើត ប្រព្រឹត្តឡើង នៅ ស្រុក អង្គរជ័យ ។
លោក វរសេនីយ៍ទោ ឈឹម ឈាង នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិតធ្ងន់ បាន ប្រាប់ ឱ្យដឹងថា ជនសង្ស័យ ខាងលើ ឈ្មោះ ផាត ចិន្តា អាយុ ៣៤ ឆ្នាំ មាន ទីលំនៅ ភូមិ ថ្មី ឃុំ ព្រែក ក្រឹស ស្រុក កំពង់ត្រាច ខេត្តកំពត ។

លោកនាយ ការិយាល័យ បាន រៀបរាប់ថា កាលពី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២១ មាន ករណី ប្លន់ និង រំលោភ សេពសន្ថវៈ លើ ក្មេងស្រី ជា អី តិ ជន នៃ គ្រួសារ មួយ ស្ថិតនៅ ភូមិ ប្រ ភ្នំ ឃុំ ប្រ ភ្នំ ស្រុក អង្គរជ័យ ខណៈដែល ក្នុងផ្ទះ មានតែ ជនរងគ្រោះ ពីរ នាក់ ពោលគឺ ម្តាយ ទៅរក ស៊ី នៅ ខេត្តកំពង់ស្ពឺ ឯ ឪពុក ទៅ ដេក នៅ រោង ចិញ្ចឹម ទា ។ ក្រោយ ហេតុការណ៍ ការកើតឡើង គ្រួសារ រងគ្រោះ បាន ប្តឹង ចូល សមត្ថកិច្ច ដោយ បញ្ជាក់ថា នា វេលា ម៉ោង ប្រហែល ២ រំលងអធ្រាត្រ ឈា ចូល ថ្ងៃទី ១៨ ខែសីហា មាន ជន មិន ស្គាល់មុខ បីនាក់ បានគាស់ បង្អួច ស ម្រុ ក ចូល ហើយ ប្លន់ ព្រមទាំង ចាប់រំលោភ កុមារី ពីរ នាក់ បងប្អូន បង្កើត ដែលមាន អាយុ ១៣ ឆ្នាំ និង ១៧ ឆ្នាំ រហូត បានសម្រេច ។ ជាមួយ ហេតុការណ៍ នេះ គ្រួសារ រងគ្រោះ បាន បាត់បង់ កងដៃ ប្លា ទីន ខ្សែក ប្លា ទីន ទូរ សព្ទ ដៃ មួយ លុយ បី ម៉ឺន រៀល និង ម៉ាស៊ីន កាត់ ស្មៅ មួយគ្រឿង ។


លោក វរសេនីយ៍ បាន បន្តថា តាមរយៈ បណ្តឹង នេះ លោក ឧ ត្ត ម សេនីយ៍ ទោ ម៉ៅ ច័ន្ទ មធុ រិ ទ្ធ បាន ណែនាំ ដល់ កម្លាំង ផែន ការងារ ព្រហ្មទណ្ឌ និង កម្លាំង ផែនការ ងារ ប្រឆាំង ការជួញដូរ មនុស្ស ព្រមទាំង អធិការនគរបាល ស្រុក អង្គរជ័យ ស្រុក ដងទង់ និង ស្រុក កំពង់ត្រាច សហការ ជាមួយ កម្លាំង នាយកដ្ឋាន ព្រហ្មទណ្ឌ ដឹកនាំ ដោយ លោក ឧ ត្ត ម សេនីយ៍ ឯក ង៉េ ង ជួ ក្រោម កិច្ចសម្របសម្រួល នីតិវិធី ពី ព្រះរាជអាជ្ញា អម សាលាដំបូង ខេត្តកំពត ចុះ តាម ដា ស្រាវជ្រាវ បន្ទាន់ ។ ជា លទ្ធផល នា ល្ងាច ថ្ងៃទី ២៩ ខែតុលា សមត្ថកិច្ច បានកំណត់ មុខសញ្ញា និង ឃាត់ខ្លួន ឈ្មោះ ផាត ចិន្តា នៅ ភូមិ ថ្មី ឃុំ ព្រែក ក្រឹស ស្រុក កំង់ ត្រាច ។ ជនសង្ស័យ បាន សារភាពថា ពួកគេ មាន គ្នា បីនាក់ ពិតជា បាន ប្រព្រឹត្ត ដូច ការចោទប្រកាន់ មែន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here