រន្ធត់​! ភរិយា​អ្នកដឹកនាំ​រឿង​មួយ​រូប​ឆ្លង​កូ​វី​ដ​កំពុង​ពពោះ ស្ថិត​ក្នុង​ដំណាក់កាល​ធ្ងន់ធ្ងរ

0
19

រាជធានី ភ្នំពេញ ៖ អ្នកដឹកនាំ រឿង ដ៏ ល្បី មួយ រូប លោក សួង សុ ភ័ក្ត្រ បាន ប្រកាស ថា ភរិយា របស់ លោក បាន ឆ្លង ជំងឺ កូ វី ដ ១៩ ទាំង ពពោះ ស្ថិត នៅ ក្នុង ដំណាក់កាល ធ្ងន់ធ្ងរ តម្រូវ អោយ មានការ វះកាត់ និង ព្យាបាល សួត អោយទាន់ ពេលវេលា ។ អ្វី ដែល គួរ អោយ រន្ធត់ នោះ កូន នៅ ក្នុង ផ្ទៃ ភរិយា របស់ លោក នោះ ត្រូវ សម្រេច វះកាត់ យក ចេញ មុន ខែ ដើម្បី សង្គ្រោះ ជីវិត និង គេច ចេញពី ជំងឺ ដ៏ កា . ច សា . ហាវ មួយ នេះ ។

លោក សួង សុ ភ័ក្ត្រ បាន បង្ហោះ សារ តាម គណនេយ្យ ហ្វេ ស ប៊ុ ក លោក ថា កូនស្រី ប៉ា មាន សុវត្ថិភាព ហើយ តែ នៅ ម៉ាក់ ម្នាក់ ទៀត កំពុង ដាក់ ថ្នាំ ទប់ ជាមួយនឹង មេរោគ កូ វី ដ ព្រោះ គាត់ មិន បាន ចាក់ វ៉ាក់សាំង ការពារ ហេតុនេះ ហើយ សួត របស់ គាត់ ពិបាក តិច ហើយ ព្រោះ ពេទ្យ ប្រាប់ ថា ត្រូវ តែ វះ យ៉ាងណា ក៏ បាន ម្នាក់ ដែរ ។

លោក ថា ខ្ញុំ ប្រាប់ ប្រពន្ធ ថា ពួក យើង នឹង ទៅ ផ្ទះ យើង វិញ ទាំង បី នាក់ មិន អោយ បាត់ អ្នក ណា ម្នាក់ បាន ទេ ស៊ូ ៗ អូន សម្លាញ់ យើង ត្រូវ តតាំង ជាមួយ វា ជា ដាច់ខាត់ ។ អរគុណ អ្នក ទាំងអស់ គ្នា ខ្ញុំ ជិត ទៅ មុន ពួក គាត់ ម្ដង ៗ ដែរ តែ ព្រោះ ឃើញនឹងភ្នែក ច្បាស់ ពេក សូម មេត្តា អ្នក ម្តាយ មាន ផ្ទៃពោះ ចូល ប្រយ័ត្ន ។

យ៉ាងណា លោក សួង សុ ភ័ ក្ត បាន ថ្លែងអំណរគុណ ដល់ សប្បុរសជន ដែល បាន ជួយ ថវិការ ក្នុង ការ សង្គ្រោះ ជីវិត ប្រពន្ធ និង កូនស្រី លោក ដែល មិន ទាន់ គ្រប់ ខែ កើត អោយ ផុត ពី ជំងឺ កូ វី ដ ។

លោក បញ្ជាក់ ថា មេរោគ នេះ វា បាន ស៊ី សួត ម្តាយ ធ្វើ អោយ គាត់ ជិត ដាច់ខ្យល់ ម្តង ៗ ទៅ ហើយ ហើយ ត្រូវការ ចំណាយ លុយ ច្រើន ណាស់ ដើម្បី ព្យាបាល សួត ។

គួរ បញ្ជា កថា ភរិយា លោក សួង សុ ភ័ក្ត្រ បាន ឆ្លង ជំងឺ កូ វី ដ កំពុង ស្ថិត នៅ ក្នុង ដំណាក់កាល ធ្ងន់ធ្ងរ កំពុង សង្គ្រោះ នៅ ពេទ្យ រុ ស្សី ចំណែក កូន របស់ លោក កំពុង សង្គ្រោះ នៅ មន្ទីរពេទ្យ កុមារ ជាតិ ។ លោក សួង សុ ភ័ក្ត្រ គឺជា ផលិតករ និង អ្នកដឹកនាំ រឿង ដែល វី ដេ អូ អប់រំ របស់ លោកគ្រូ គូ សុភាព ភាគច្រើន ជា ស្នាដៃ លោក ហើយ ក៏ ជា អ្នកដឹកនាំ រឿង ថត ផ្សាយពាណិជ្ជកម្ម និង អភិរក្ស ល្ខោននិយាយ និង មាន ស្នាដៃ ជា ច្រើន ទៀត ផង ដែរ ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here