សត្វ​ក្រពើ ៣ ក្បាល ត្រូវបាន​ប្រជាពលរដ្ឋ ចាប់បាន​ទៀតហើយ នៅពេល​ចេញទៅ​រកត្រី និង​ឆ្លុះ​កង្កែប នៅ​មាត់ទឹក​ខាងមុខផ្ទះ​

0
33

កំពង់ឆ្នាំង : សត្វ ក្រពើ ៣ ក្បាល ត្រូវបាន ប្រជាពលរដ្ឋ ចាប់បាន ទៀតហើយ នៅពេល ពួកគាត់ បានចេញ ទៅរក ត្រី និង ឆ្លុះ កង្កែប នៅពេល យប់ នៅ ចំណុច វាលស្រែ ប្រាំង ខាងក្រោយ វត្ត ទួល វិហារ ដែល ត្រូវបាន ទឹកទន្លេ លិច អស់ ។ប្រជាពលរដ្ឋ ដែល ចាប់ សត្វ ក្រពើ បាន ខាងលើនេះ ឈ្មោះ លី សំណាង អាយុ ៤២ ឆ្នាំ រស់នៅក្នុង ភូមិ កោះ លត ឃុំ កោះ ថ្កូវ ស្រុក ជល គី រី ខេត្តកំពង់ឆ្នាំង ។
បុរស អ្នកនេសាទ រូបនោះ បានឱ្យដឹង តាមរយៈ ទូរ សព្ទ នៅ ថ្ងៃទី ២៨ តុលា ២០២១ នេះ ថាៈ សត្វ ក្រពើ ដែល គាត់ ចាប់បាន នេះ គឺ នៅពេលដែល គាត់ ចេញទៅ រកត្រី និង ឆ្លុះ កង្កែប នៅ មាត់ទឹក ពេលយប់ ជាមួយ គ្នីគ្នា ហើយ បានឃើញ សត្វ ក្រពើ ៣ ក្បាល បណ្តែត ខ្លួន នៅ មាត់ទឹក វាលស្រែ ប្រាំង ខាងមុខផ្ទះ នៅពេល ប្រើ កែវឆ្លុះ ឃើញ បាននាំគ្នា ដេញ ហើយ ចាប់បាន ក្រពើ ៣ ក្បាល នេះ តែម្តង ។ សត្វ ក្រពើ ដែល ចាប់បាន នេះ មាន ប្រវែង ៩ តឹក ទៅ ១ ម៉ែត្រ និង មាន ទម្ងន់ ២ គីឡូ ទៅ ៣ គីឡូ ដោយ មិនដឹងថា សត្វ ក្រពើ នេះ រួច ចេញពី ទ្រុង ឬ កសិដ្ឋាន ណា ទេ បាន អណ្តែត ខ្លួន នៅ មាត់ទឹក ខាងលើនេះ ។
ប្រជាពលរដ្ឋ ដដែល បានឱ្យដឹង បន្តទៀតថាៈ សត្វ ក្រពើ ដែល ខ្លួន ចាប់បាន ចង រួច នាំយកមក ផ្ទះ ទាំងយប់ មិនដឹង យក នៅទីណា ទេ មានតែ ធ្វើ ម្ហូប នាំគ្នា ហូប ប៉ុណ្ណោះ ព្រោះ បើ យកទៅលក់ មិនមាន អ្នកណា ទិញ ទេ គ្រា ដែល សត្វ ក្រពើ ចុះថោក យ៉ាងនេះ ។
ប្រជាពលរដ្ឋ ដែល រស់នៅ តំបន់ ខាងលើ បានឱ្យដឹង ដែរ ថាៈ សត្វ ក្រពើ ប៉ុនៗ នេះ ត្រូវបាន ប្រជាពលរដ្ឋ ប្រទះឃើញ និង ចាប់បាន ប្រមាណ ជាជាង ១០ ក្បាល មកហើយ ដែល ធ្វើឱ្យ ប្រជាពលរដ្ឋ រស់នៅ តាម ដង ទន្លេ មានការ ភ័យខ្លាច និង សំណូមព ដល់ សមត្ថកិច្ច ជំនាញ ក៍ ដូចជា អាជ្ញាធរ មូលដ្ឋាន ជួយ អន្តរាគមន៍ ស្រាវជ្រាវ រក ម្ចាស់ ចិញ្ចឹមសត្វ ក្រពើ ដើម្បី ទប់ស្កាត់ ក្រពើ កុំ រួច ចេញពី កន្លែង ចិញ្ចឹម ចូល បឹង ខាងក្រោយៗ ភូមិ ច្រើន ក្បាល យ៉ាងនេះ ។
នគ បាល មូលដ្ឋាន ឃុំ កោះ ថ្កូវ បាន សហការ ជាមួយ អាជ្ញាធ មូលដ្ឋាន បាន អំពាវនាវ ដល់ បងប្អូន ប្រជាពលរដ្ឋ ដែល រស់នៅ តាម ដង ទន្លេ ពាក់ព័ន្ធ នឹង ការចាប់ សត្វ ក្រពើ បាន ស្ទើរ រាល់ ពេលនេះ សូមឱ្យ បងប្អូន ប្រជាពលរដ្ឋ មានការ ប្រុងប្រយ័ត្ន កូនក្មេង តូចៗ កុំអោយ ចុះ លេង ទឹក ម្នាក់ឯង ខ្លាច ជួប ហេតុការណ៍ ណាមួយ ជាយថាហេតុ ។
កន្លងទៅ ថ្មីៗ នេះ អាជ្ញាធរ ឃុំ កោះ ថ្កូវ លោក ចិន ផាន់ ណា បានបញ្ជាក់ ថាៈ សត្វ ក្រពើ នេះ មិនដឹង មកពី ខាង ណា ទេ ដែល ប្រជាជន ចេញទៅ ឆ្លុះត្រី ឆ្លុះ កង្កែប ប្រទះឃើញ និង ចាប់បាន ជា បន្តបន្ទាប់ តែ ទោះជា យ៉ាងណា លោក បាន បញ្ជាក់ទៀតថា លោក និង សមត្ថកិច្ច ពាក់ព័ន្ធ នឹង ចុះ ស្រាវជ្រាវ ករណី សត្វ ក្រពើ ខាងលើនេះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here