ស្គាល់​អត្តសញ្ញាណ​ជនរងគ្រោះ ដែល​បាន​ស្លាប់ និង​របួស ក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍ ក្នុងស្រុក​មោងឫស្សី​

0
30

បាត់ដំបង : ស្គាល់ អត្តសញ្ញាណ ហើយ ជនរងគ្រោះ ដែល បាន ស្លាប់ និង របួសធ្ងន់ ក្រោយ ជួប គ្រោះថ្នាក់ ចរាចរណ៍ លើ កំណាត់ ផ្លូវជាតិ លេខ ៥ ស្រុក មោងឫស្សី ខេត្តបាត់ដំបង ។
លោក វរសេនីយ៍ឯក ចាន់ សុធី នាយការិយាល័យ ចរាចរណ៍ ផ្លូវគោក នៃ ស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង បាន ប្រាប់ ឲ្យ ដឹងថា ÷ គ្រោះថ្នាក់ ចរាចរណ៍ មួយ ករណី ដែល បាន កើតឡើង នៅវេលា ម៉ោង ៥:១៥ នាទី ព្រឹក ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២១ លើ កំណាត់ ផ្លូវជាតិ លេខ ៥ ត្រង់ចំណុច ក្រុមទី ៧ ក្នុងភូមិ មោង ឃុំ មោង ស្រុក មោងឫស្សី ខេត្តបាត់ដំបង បាន បណ្តាល ឲ្យ មាន មនុស្ស ស្លាប់ និង របួស រហូតដល់ ចំនួន ៦ នាក់ សុទ្ធសឹង ជា បុរស ក្នុងនោះ ចំនួន ៥ នាក់ បាន ស្លាប់ នៅនឹងកន្លែង និង ម្នាក់ទៀត រងរបួស ធ្ងន់ធ្ងរ ។
មន្ត្រី ជំនាញ ខាងលើ បាន បន្តថា ÷ ជនរងគ្រោះ ជា មនុស្ស ប្រុស ទាំងអស់ ដែល ធ្វើដំណើរ នៅក្នុង រថយន្ត ដឹកទំនិញ ធុន តូច មានឈ្មោះ ឡុង ហុង អាយុ ៤៧ ឆ្នាំ ជា អ្នកបើកបរ ( ស្លាប់ ) មាន លំនៅ ក្នុងភូមិ កំពង់ ពិល ឃុំ វត្ត តា មិ ម ស្រុក សង្កែ ។
ចំណែកឯ អ្នករួមដំណើរ ចំនួន ៥ នាក់ ផ្សេងទៀត ក្នុងនោះ មាន ៤ នាក់ បាន ស្លាប់ នៅនឹងកន្លែង មានៈ ១. ឈ្មោះ វ៉ាង សំបូរ អាយុ ៥៧ ឆ្នាំ , ២. ឈ្មោះ ម៉ក់ អាយុ ១៩ ឆ្នាំ , ពីរ នាក់ នេះ មាន លំនៅ នៅ ភូមិ អូរ ស្រឡៅ ឃុំ វត្ត តា មិ ម ស្រុក សង្កែ , ៣. ឈ្មោះ ចាន់ សុ វឌ្ឍនៈ អាយុ ១៥ ឆ្នាំ និង ៤. ឈ្មោះ ឈុំ វិឆ័យ អាយុ ១៥ ឆ្នាំ , ពីរ នាក់ នេះ មាន លំនៅ នៅ ភូមិ ព្រែក ចាន់ ឃុំ អូរ បី ជាន់ ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ដោយឡែក ឈ្មោះ ឈួ យ បញ្ញា អាយុ ២២ ឆ្នាំ បាន រងរបួស ធ្ងន់ មាន លំនៅ នៅ ភូមិ អូរ ស្រឡៅ ឃុំ វត្ត តា មិ ម ស្រុក សង្កែ ខេត្តបាត់ដំបង ។
រីឯ ភាគី ជនបង្ក ដែល បើកបរ រថយន្ត ដឹកទំនិញ ធុន ធំ មិនទាន់ ស្គាល់ អត្តសញ្ញាណ បានគេច ខ្លួន បាត់ស្រមោល ។
មន្ត្រី ដដែល បាន បញ្ជាក់ថា ÷ មុនពេល កើតហេតុ រថយន្ត ដឹកទំនិញ ( ផ្លែស្វាយ ) ធុន ធំ មួយគ្រឿង ម៉ាក ហ៊ី ណូ ពាក់ ផ្លាកលេខ កំពង់ឆ្នាំង ៣A-១៥៦៦ បេ ី កបរ ដោយ ជន មិន ស្គាល់ ឈ្មោះ បាន បើកបរ ក្នុងទិសដៅ ពី ភ្នំពេញ ទៅកាន់ ទីប្រជុំជន ក្រុង បាត់ដំបង លុះដល់ ចំណុចកើតហេតុ ក៏បាន រេ ចង្កូតរថយន្ត ចូល គន្លង ផ្លូវ ខាងស្តាំ របស់ រថយន្ត ភាគី រងគ្រោះ រថយន្ត ម៉ាក នីសា ន់ ប្រភេទ ដឹកទំនិញ ធុន តូច ពាក់ ផ្លាកលេខ បាត់ដំបង ២B-២២១១ បើកបរ ក្នុងទិសដៅ ផ្ទុយគ្នា ពី ទិស ខាងលិច ទៅខាង កើត ក៏ ស្រាប់តែ បុក គ្នា ពេញទំហឹង តែម្តង ក្នុងស្ថានភាព រថយន្ត កំពុង បោះពួយ យ៉ាង លឿន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here