បុរសជនជាតិចិនម្នាក់បើករថយន្តលឿនដូចហោះ បោះពួយទៅបុករបងផ្ទះពលរដ្ឋអស់ជាច្រើនផ្ទាំង លាន់ដូចរន្ទះ!

0
28

(ព្រះសីហនុ)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយ បុរសជាជនជាតិចិនម្នាក់ បើករថយន្ដខ្វះការប្រុងប្រយ័ត្ន រេចង្កូតជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋ បណ្ដាលឱ្យរងការខូចខាតជាច្រើនផ្ទាំង តែសំណាងល្អ ពុំបណ្តាលឱ្យមានមនុស្សរងរបួស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ៣:៤៨នាទីទាបភ្លឺ ឈានចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ មិត្តភាពចំណុចស្ពានអូរបី ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
បើយោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងឡើយ គាត់បានឃើញរថយន្ដមួយគ្រឿងម៉ាក TUNDRA ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ព្រះសីហនុ2A-8093 បើកបរដោយបុរសជនជាតិចិនម្នាក់ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋ រួមទាំងរបងការដ្ឋាន បណ្ដាលឱ្យរងការខូចខាតរថយន្ដយ៉ាងដំណំ ចំណែកអ្នកបើកបរខាងលើ ពុំមានរងរបួសនោះទេ។
តាមការបញ្ជាក់ពីសមត្ថកិច្ចបានឱ្យដឹង ថាចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ពុំបណ្ដាលឱ្យមានប្រជាពលរដ្ឋណាម្នាក់រងរបួសនោះទេ។ ហើយភ្លាមៗនោះ សមត្ថកិច្ចជំនាញចរាចរណ៍នៃការិយាល័យចរាចរណ៍ផ្លូវគោកបានចុះមកដល់កន្លែងកើតហេតុ ដើម្បីធ្វើការអន្តរាគមន៍ និងសម្រួលចរាចរណ៍ នៅចំណុចផ្លូវកើតហេតុព្រមទាំងឱ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា។
បច្ចុប្បន្នក្រោយពេលសម្របសម្រួលគ្នារួចមក ភាគីម្ចាស់រថយន្ដចេញសងថ្លៃខូចខាតទៅម្ចាស់ផ្ទះចំនួន ២០០០$ ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុតែម្ដង៕

LEAVE A REPLY

Please enter your comment!
Please enter your name here