រថយន្ត​បើក​ក្នុង​ល្បឿន​លឿន បុក​ជាមួយ​ម៉ូតូ បណ្តាលឱ្យ​យុវជន ២ នាក់ ស្លាប់ នៅ​ស្រុក​សំរោង​ទង​

0
132

កំពង់ស្ពឺៈ យុវជន ២ នាក់ បាន ស្លាប់ ភ្លាមៗ នៅនឹងកន្លែង ដោយសារ រថយន្ត របស់ ក្រុម អ្នកធ្វើ ផ្លូវ ល្បឿន លឿន បុក ជាមួយ ម៉ូតូ ត្រង់ចំណុច ភូមិ បាក់ ជញ្ជៀន ឃុំ ត្រពាំង គង ស្រុក សំរោង ទង ខេត្តកំពង់ស្ពឺ កាលពី ល្ងាច ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២១ ។
មន្ត្រីនគរបាល មូលដ្ឋាន បានឱ្យដឹងថាៈ យុវជន រងគ្រោះ ទាំង ២ នាក់ នោះ មាន ឈ្មោះ ហុង ដេ វី រស់នៅ ភូមិ ត្រពាំង ត្រោះ ឃុំ សំ រោងទង ស្រុក សំរោង ទង និង អ្នករួមដំណើរ ជាមួយ ឈ្មោះ ឌឿ ន វិ រៈ រស់នៅ ភូមិ អូរ ក្រាំង អំបិល ឃុំ ត្រពាំង គង ស្រុក សំរោង ទង ខេត្តកំពង់ស្ពឺ ។ យុវជន ទាំង ២ នាក់ មាន អាយុ ១៨ ឆ្នាំ ដូចគ្នា ។ ចំណែក អ្នកបើកបរ រថយន្ត ម៉ាក Toyota Hilux Revo ឈ្មោះ ហែម ទៀង ភេទ ប្រុស អាយុ ៣០ ឆ្នាំ រស់នៅ ភូមិ ស្រែ ផ្សរ ឃុំ ក្រាំង អំពិល ស្រុក សំរោង ទង ខេត្តកំពង់ស្ពឺ ។
មន្ត្រីនគរបាល មូលដ្ឋាន បានបញ្ជាក់ ថាៈ មុន កើតហេតុ គេ ឃើញ រថយន្ត ម៉ាក Toyota Hilux Revo ពណ៌ ស ពាក់ ស្លាក លេខ AT-2-21-0954 បើកបរ ដោយ ឈ្មោះ ហែម ទៀង បើកបរ ពី ទិសខាងកើត ទៅខាង លិច ។ នៅពេល មកដល់ ចំណុចកើតហេតុ ខាងលើ រថយន្ត ម៉ាក Toyota Hilux Revo បាន បុក ជាមួយ ម៉ូតូ ម៉ាក ហុងដា ឌ្រី ម សេ ១២៥ សេរី ២០១៥ ពណ៌ ខ្មៅ ពាក់ ស្លាក លេខ បន្ទាយមានជ័យ 1F2050 យ៉ាង ពេញ ទំ ហឺ ង ក្នុងទិសដៅ បញ្ច្រាស គ្នា បណ្ដាលឱ្យ អ្នកបើកបរ ម៉ូតូ ឈ្មោះ ហុង ដេ វី និង អ្នករួមដំណើរ ជាមួយ ឈ្មោះ ឌឿ ន វិ រៈ បាន ស្លាប់ ភ្លាមៗ នៅនឹងកន្លែង តែម្ដង ។
ប្រភព បាន បន្តថាៈ ក្រោយ កើតហេតុ មេការ ធ្វើ ផ្លូវ ល្បឿន លឿន បានចេញ មុខ ធានា ទទួលខុសត្រូវ លើ អ្នកបើកបរ រថយន្ត ។ ចំណែក សព ត្រូវបាន សមត្ថកិច្ច ប្រគល់ឱ្យ ក្រុមគ្រួសារ ។ រីឯ វត្ថុតាង ទាំងពីរ ត្រូវបាន យកមក រក្សាទុក នៅ ប៉ុស្តិ៍នគរបាល រដ្ឋបាល ត្រពាំង គង ដើម្បី រង់ចាំ ដោះស្រាយ តាម នីតិវិធី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here