រន្ធត់នៅព្រឹកនេះ គ្រោះថ្នាក់ចរាចរណ៍ផ្តាច់ជីវិតមនុស្សដល់ទៅ០៥នាក់ និងរងរបួសធ្ងន់ជាច្រើននាក់ទៀត…

0
38

(បាត់ដំបង)៖ មនុស្ស ចំនួន ៥នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុករថយន្ត ហេតុការណ៍គ្រោះថ្នាក់នោះបានកើតឡើងនៅថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ វេលា ម៉ោង០៥និង១៥នាទីព្រឹក នៅចំណុចលើផ្លូវជាតិលេខ៥ ស្ថិតនៅចំណុច ក្រុមទី០៧ ភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
សមត្ថកិច្ច បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីងរវាងរថយន្ត១ គ្រឿងម៉ាក ហ៊ីណូ ធុនដឹកជញ្ជូនធំ ពាក់ផ្លាកលេខកំពង់ឆ្នាំង 3A-1566 អ្នកបេីកបរឈ្មោះ មិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន) និង រថយន្ត០១គ្រឿង ម៉ាកនីសសាន់ធុនដឹកទំនិញតូច ពាក់ផ្លាកលេខបាត់ដំបង 2B-2211 អ្នកបើកបរឈ្មោះ មិនស្គាល់អត្តសញ្ញាណ (ស្លាប់) និង អ្នករួមដំណើរចំនួន០៥នាក់(ស្លាប់០៤នាក់)។ សមត្ថកិច្ច បន្តថា ករណីនេះនេះបណ្ដាលអោយមនុស្សស្លាប់ ០៥នាក់ប្រុស របួសធ្ងន់០១នាក់ប្រុស បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី ។
ក្រោយពីកើតហេតុកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និង អធិការដ្ឋាននគរបាលស្រុកមោងប្ញស្សី ចុះពិនិត្យទីកន្លែងកើតហេតុ និង ដកហូតវត្ថុតាង រថយន្ត២គ្រឿង។ តាមការពិនិត្យកន្លែងកើតហេតុ រថយន្តម៉ាកហ៊ីណូ បានបើកបរពីទិសខាងកើត ទៅទិសខាងលិច(ភ្នំពេញទៅបាត់ដំបង) ច្រាសទិសនឹងរថយន្តម៉ាកនីសាន់ ពេលមកដល់ចំណុចកើតហេតុ ក៏បានបុកគ្នាតែម្តង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here