កាន់តែកក្រើកហើយ! ក្រោយ​ផ្អាក ​ខ្ញុង ​បណ្ដោះអាសន្ន​, តា ​វ៉ិច​ទ័​រ ​ បង្ហាញ​វត្តមាន​ តារា​កំប្លែង​២​រូប​ទៀត សង្ឃឹមថា ផ្ទុះការគាំទ្រ

0
31

​ក្រោយពី​តារា​កំប្លែង​ដ៏​ល្បីឈ្មោះ​អ្នកនាង ស្រេង សុ​កាន់​ដា ហៅ​ខ្ញុង ត្រូវបាន​ផ្អាក​ការងារ​បណ្ដោះអាសន្ន ដោយសារ​បញ្ហា​ផ្ទាល់ខ្លួន​នោះ ពេលនេះ តារា​កំប្លែង​២​រូប នឹងត្រូវ​បង្ហាញ​វត្តមាន​នៅក្នុង​ក្រុម​កំប្លែង​CBS​។​

លោក សុវណ្ណ ឬ​ទ្ធី ហៅ​តា​វ៉ិ​ច​ទ័​រ អ្នកដឹកនាំ​កម្មវិធី​កម្សាន្ដ​របស់​ស្ថា​នី​ទូរទស្សន៍​CTN និង ក្រុម​កំប្លែង​CBS បានបញ្ជាក់​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នា​រសៀល​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២១​ថា «​តាម​ការណែនាំ​ពី​លោក​អគ្គនាយក​អគ្គនាយក​រង​CBS លោក​បានសម្រេច​អោយ​ខ្ញុំបាទ ជ្រើស​តួកំប្លែង​មក​សម្តែង​ជាមួយ​ជាមួយ ក្រុម​កំប្លែង​CBS មកដល់​ថ្ងៃនេះ​ខ្ញុំបាទ បា​នប​ញ្ជូ​ល​តួ​ពីរ​នាក់​ហើយ គឺ​បង​ចាប ចៀន និង​ពូ​ណុ​យ នៅក្នុង​កម្មវិធី ពីរ​គ្រួសារ ។​ហេតុនេះ​សូម​បងប្អូន​ជួយ​គាំទ្រ​ផង​។ សូម​អរគុណ​។​សូមជួយ Share​ផង​បងប្អូន​»​។​

បន្ថែមលើនេះ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុកនារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ​ លោកតា វ៉ិចទ័រ បានបង្ហាញក្ដីរំពឹងថា សន្ទុះនៃការគាំទ្ររបស់មហាជន នឹងមានការកើនឡើងច្រើនផងដែរ ក្រោយអ្នកកំប្លែង២ដួងនេះបង្ហាញវត្តមាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​ការប្រកាស​ដំណឹង​នេះ លោក សុវណ្ណ ឬ​ទ្ធី ហៅ​តា​វ៉ិ​ច​ទ័​រ ត្រូវបាន​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ជាច្រើន សម្ដែង​ការគាំទ្រ​យ៉ាងខ្លាំង ខណៈ​មួយចំនួនទៀត​លើក​ជា​សំណួរ និង​ទទូច​ឲ្យ​ទទួលយក​អ្នកនាង ខ្ញុង ចូល​មកលេង​កំប្លែង​វិញ​ផងដែរ​។​

ចំពោះ​មតិ​គាំទ្រ​លើក​ឡើង​ថា «ខ្ញុំគាំទ្របង សូមឲ្យ​ជោគជ័យ​នូវ​សមាជិក​ថ្មី ហេងហេងកាន់តែល្បី, គាំទ្រ​ពេញ​ទំហឹង, ឯកភាព​ ១០០%, កក្រើកហើយពេលនេះ, ដឹងតែល្អមើលទៀតហើយ, គាំទ្រពេញទំហឹងបងប្រុស ស្រលាញ់ទាំង២, ដឹងតែ​កាន់តែល្អមើលហើយ ព្រោះពួកគាត់​សុទ្ធតែមានទេពកោសល្យក្នុងការសម្តែងស្រាប់»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​មតិ​មួយ​ចំនួន​ទៀត ​លើក​ឡើង​ពាក់ព័ន្ធ​នឹង​អ្នក​នាង​ខ្ញុង​ថា «​គួរតែ​ឲ្យ​អ្នកនាង​ខ្ញុង​ចូល​សម្ដែង​វិញ​ទើប​ល្អ កុំ​ឃើញ​គាត់​ធ្លាក់ទឹក​ហើយ​បោះបង់​គាត់​ចោល​ដូច្នេះ​អី គួរតែ​ផ្ដល់​ឱកាស​ឲ្យ​គាត់​បាន​រក​កម្រៃ​ទ្រទ្រង់​គ្រួសារ​បន្ត​, បើ​អត់​មាន​ខ្ញុង​មិន​សូវ​ល្អ​មើល​ទេ​, ផ្ទះ​លេខ​ពីរ បើ​អត់​បង​ខ្ញុង​ប្រហែល​ផ្លូវ​ក្នុង​រាង​យ៉ាប់​​បន្តិច​ហើយ​។​, ចុះ​អ្នកនាង​ខ្ញុង​វិញ​អោយ​គាត់​សំដែង​ទៀត​ទេ​លោកពូ​»​។​

គួរ​បញ្ជាក់​ថា កាលពី​អ្នកនាង​ខ្ញុង ប្រកាស​លាឈប់​ពី​CTN​នោះ ​​លោក តា វ៉ិ​ច​ទ័​រ ជួយ​សម្របសម្រួល​ឲ្យ ​បាន​ចូល​ធ្វើការ​វិញ​ជា​ធម្មតា​។ ប៉ុន្តែ បន្ទាប់ពី​ជួប​រឿង​រ៉ាវ​​ជំពាក់​បំណុល​គេ​ជាង​៥៧​ម៉ឺន​ដុល្លារ ​ផ្អើល​​​ទូទាំង​ប្រទេស​នោះ, តារា​កំប្លែង​អ្នកនាង ស្រេង សុ​កាន់​ដា ហៅ​ខ្ញុង ត្រូវបាន​សម្រេច​ឱ្យ​ផ្អាក​ពី​ការសម្ដែង​មួយរយៈ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here