អគ្គិសនីកម្ពុជា ផ្អាកការផ្គត់ផ្គង់អគ្គិសនីបណ្តោះអាសន្ន បន្ទប់ភ្លើងP420 នៅសង្កាត់ដង្កោ ព្រោះជំនន់ទឹកខ្លាំង

0
22

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ២០:១៥នាទីយប់ អគ្គិសនីកម្ពុជា បានធ្វើការផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន នៅបន្ទប់ភ្លើងលេខ P420 ដោយសារទឹកជំនន់មានការជន់លិចខ្លាំង ដើម្បីការពារសុវត្ថិភាពពីការឆ្លងចរន្តអគ្គិសនី ព្រមទាំងហានិភ័យផ្សេងៗដែលកើតមានជាយថាហេតុ មានទីតាំងស្ថិតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមអគ្គិសនីកម្ពុជា ថានៅពេលដែលទឹកជំនន់ចាប់ផ្តើមស្រកចុះវិញ ក្រុមការងារបច្ចេកទេសពិនិត្យ នឹងភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនប្រើប្រាស់ឡើងវិញ ដោយអគ្គិសនីនឹងជូនដំណឹងទៅអតិថិជនជាបន្តបន្ទាប់ទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here