សំណាងល្អណាស់! សត្វត្រកួតជិត២០ក្បាល ដែលចាប់បានពីព្រានព្រៃ យកទៅលែងឱ្យចូលព្រៃវិញ

0
18

(ខេត្តមណ្ឌលគិរី) ៖ ក្រុមមន្ត្រីជំនាញ បានប្រលែងសត្វត្រកួតប្រមាណជិត២០ក្បាល ឱ្យចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ ដែលបានដកហូតពីព្រានព្រៃ ខណៈពួកវាបម្រុងត្រូវគេយកទៅជួញដូរ ។
ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក កែវ សុភក៌ បានឱ្យដឹងថា សត្វត្រកួតដែលបង្ក្រាបបានពីព្រានព្រៃ មានចំនួន ១៨ក្បាល ដោយត្រូវបានប្រលែងឱ្យចូលទៅជម្រករបស់ពួកវាវិញ ក្នុងដែនក្នុងដែនជម្រកសត្វព្រៃស្រែពក កាលពីថ្ងៃទី២៤តុលាកន្លងទៅ ។


សត្វត្រកួតទាំងនេះ ត្រូវប្រទះឃើញ នៅពេលដែលមន្ត្រីឧទ្យានុរក្សនៃការិយាល័យដែនជម្រកសត្វព្រៃស្រែពក ប្រចាំស្នាក់ការ ល្វេ និងស្នាក់ការម្រើច រួមទាំងកម្លាំងសហការល្បាតតាមដងទន្លេ ត្រង់ចំណុចពាមអូរឌឿរ ស្ថិតនៅភូមិកោះម្យើលលើ ឃុំណងឃីលឹក ស្រុកកោះញែក ដោយមានជនសង្ស័យ បានចាប់ត្រកួតទាំងនេះពីក្នុងព្រៃ ហើយពេលជួបជាមួយក្រុមមន្ត្រីជំនាញកំពុងល្បាត ជនសង្ស័យទម្លាក់សត្វត្រកួតចោល និងរត់យករួចខ្លួនបាត់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here