និទាន​ស្នេហ៍​របស់​ទោច​ម្កុដ​ពីរ​ក្បាល

0
18

ភ្នំពេញៈ កាលពីពេល ថ្មីៗ នេះ អង្គការ សម្ព័ន្ធមិត្ត សត្វព្រៃ កម្ពុជា បាន ផ្សព្វផ្សាយ នូវ រឿង ប្រ វត្ត ស្នេហ៍ របស់ ន ង្គ លី សោកា និង ករុណា ដែលជា សត្វ ទោច ម្កុដ ពីរ ក្បាល បាន ជួប និង លង់ ស្រលាញ់គ្នា ។
ប្រភព ដដែល បាន បន្តថា នៅពេលដែល លោក និក ម៉ាក ដែលជា ប្រធាន ថែ រទាំ និង សង្គ្រោះ សត្វព្រៃ បានលឺ ដំ ណឺង ថា សត្វ ទោច ម្កុដ ឈ្មោល មួយ ក្បាល ដែលមាន ឈ្មោះ ន ង្គ លី សោកា បាន បាត់បង់ ដៃគូរ របស់ វា គាត់ ក៏ ចង់ ជួយ ។
ន ង្គ លី សោកា រស់នៅ ក្នុងព្រៃ ឧ ត្ត ម ស្រែ ពស់ ខេត្តកំពង់ស្ពឺ ហើយ នៅ ខែឧសភា សំណាង របស់ វា បាន ផ្លាស់ប្តូរ នៅពេលដែល សត្វ ទោច ម្កុដ ញី មួយ ក្បាល ដែលមាន ឈ្មោះថា ករុណា បានមក រស់នៅ ជាមួយ វា នៅ ក្នុងព្រៃ ។ ចាប់តាំងពី ពេលនោះ មក ន ង្គ លី សោកា និង ករុណា បាន បង្កើត ចំណង ទំនាក់ទំនង ហើយ បាន រួមរស់ ជាមួយគ្នា រហូត ចាប់តាំងពី ពេលនោះ មក ។

រហូតមកដល់ ពេលនេះ ការដោះលែង ទោច ករុណា ចេញពី ទ្រុង ចូលទៅ ក្នុងព្រៃ ទទួលបាន ផល ជោគជ័យ ដូច្នេះ នាពេល អនាគត នឹងមាន សត្វ ទោច ម្កុដ កាន់តែច្រើន នៅក្នុង ព្រៃ ឧ ត្ត ម ស្រែ ពស់ ។
រឿងរ៉ាវ ស្នេហា ពិត នេះ អាច កើតឡើង បាន ដោយសារ ប្រធាន រដ្ឋបាល ព្រៃឈើ នៃ មជ្ឈមណ្ឌល សង្គ្រោះ សត្វព្រៃ ភ្នំ តា ម៉ៅ គឺ លោក ញឹក រតនា ពេជ្រ ដែលជា កន្លែង ករុណារ ស់ នៅ ពីមុន និង ក្រសួងបរិស្ថាន ដែល ការពារ ព្រៃ ឧ ត្ត ម ស្រែ ពស់ ។
សត្វ ទោច ម្កុដ គឺជា សត្វ ជិត ផុត ពូជ នៅ ទូទាំង សកល ។ ដូច្នេះ រាល់ សត្វព្រៃ ដែល ត្រលប់ ទៅក្នុង ព្រៃ វិញ គឺជា ការរួមចំណែក ក្នុងការ ជួយសង្គ្រោះ សត្វព្រៃ ។
នៅ ប្រទេស កម្ពុជា ប្រភេទ សត្វ ទាំងនេះ ត្រូវបាន រកឃើញ ភាគច្រើន នៅ តំបន់ ជួរ ភ្នំក្រវាញ ដែល អង្គការ សម្ព ន្ធ័ មិត្ត សត្វព្រៃ និង មន្ត្រី ឧ ទ្យា នុ រក្ស ក្រសួងបរិស្ថាន ដើរល្បាត ដើម្បី កាត់បន្ថយ ការគំរាមកំហែង ដល់ សត្វព្រៃ រួមទាំង សត្វ ទោច ម្កុដ ផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here