អុញនុះ! លោក Souness ថា លោកមិនដែលឃើញកីឡាករណាអាត្មានិយមដូចម្នាក់នេះទេ

0
25

អង់គ្លេស៖ លោក Graeme Souness ដែលជាអតីតកីឡាកររបស់ Liverpool បាននិយាយថាលោកមិនដែលឃើញកីឡាករណាអាត្មានិយមនិងគិតតែពីខ្លួនឯងដូច ខ្សែប្រយុទ្ធ Mohamed Salah នោះឡើយ។

នៅរដូវកាលនេះ Salah រកបាន១៥គ្រាប់ហើយ ដែលបីគ្រាប់ចុងក្រោយបានមកពីការស៊ុតបញ្ចូលទីក្នុងការប្រកួតទល់នឹង Manchester United កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ ដែលធ្វើឲ្យគេទទួលបានការកោតសរសើរពីគ្រប់ទិសទី។ កីឡាករសញ្ជាតិអេស៊ីបរូបនេះក៏រកបានដល់ទៅ១៣៧គ្រាប់ក្នុងការបង្ហាញខ្លួន២១៤ប្រកួតឲ្យ Liverpool ចាប់តាំងពីផ្ទេរមកទឹកដី Anfield កាលពីឆ្នាំ២០១៧។

លោក Souness យល់ស្របនឹង Jurgen Klopp ថា Salah ពិតជាកីឡាករល្អជាងគេលើលោក ប៉ុន្តែគេពិតជាអាត្មានិយមណាស់ ដោយកម្រចែកគ្រាប់បាល់ឲ្យមិត្តរួមក្រុមដូចជា Sadio Mane ស៊ុតបញ្ចូលទីណាស់។

លោក Souness បានថ្លែងប្រាប់ The Times ថា៖ ខ្ញុំយល់ស្របនឹង Jurgen Klopp ថា Mohamed Salah ជាកីឡាករល្អបំផុតលើលោកនៅរដូវកាលនេះ។ គេក៏ប្រហែលជាកីឡាករដែលមានភាពលោភលន់តាមដែលខ្ញុំបានឃើញ។

បើគិតពីកីឡាករខ្លាំងៗក្នុងលោកគឺគេនេះហើយដែលអាត្មានិយមខ្លាំង។ ការស៊ុតបញ្ចូលទីគឺពិតជាសំខាន់សម្រាប់គេ ហើយគេច្រើនស៊ុតដោយខ្លួនឯងមកពីគ្រប់ជ្រុង ដែលវាធ្វើឲ្យមិត្តរួមក្រុមដូចជា Mane រាងខឹងសម្បារនិងមិនពេញចិត្ត ប៉ុន្តែកីឡាករផ្សេងទៀតអាចទទួលយករឿងនេះបានព្រោះគេល្អណាស់។ គេអាចនឹងគិតថាខ្ញុំសរសើរគេ តែខ្ញុំគិតថាគេជាកីឡាករដែលអាត្មានិយមបំផុតតាមដែលខ្ញុំធ្លាប់ឃើញព្រោះគេជាម៉ាស៊ីនរកគ្រាប់បាល់។

LEAVE A REPLY

Please enter your comment!
Please enter your name here